អ្វីទៅដែលហៅថាសិចមានសេចក្តីសុខជាអមតៈ?

0
6121

ប្រយោជន៍របស់សិចដែលមានសេចក្តីជាអមតៈមានច្រើនអនេកកប្បកា រាប់តាំង ពីការធ្វើឲ្យមានការពន្យាភាពចាស់ ធ្វើឲ្យមានអាយុយឺនយូរ មានសុខភាពផ្លូវចិត្ត សម្លឹងពិ ភពលោកឃើញមានភាពស្រស់ថ្លា ធ្វើការងារមានប្រសិទ្ធភាព ប្រព័ន្ធសាងអ័រម៉ូនភេទមាន ភ្លឺថ្លាមាំមួន ប្រព័ន្ធការពាររោគមានភាពខ្លាំងមិនងាយឈឺ។ល។

ពីព្រោះថាសិចមានសេចក្តី សុខបានបង្ហូរចេញនូវសារធាតុនៃសេចក្តីសុខដែលគេហៅអែនដូហ្វីនចេញមក។សិចដែលមានសេចក្តីសុខគឺសិចដែលកើតចេញមកពីសេចក្តីស្នេហាពុំមែនគ្រាន់តែជាការបន្ធូរអារម្មណ៍ផ្លូវភេទតែម្យ៉ាងនោះទេ។សិចដែលមានសេចក្តីសុខត្រូវកើតឡើងមកជាមួយមនុស្សដែលសមស្រប ទីកន្លែងដែលសមស្រប និងពេលវេលាដែលសមស្រប។សិចដែលមានសេច ក្តីសុខមិនមែនសិចគឹតតែប្រយោជន៍ផ្ទាល់ខ្លួននោះទេ ប៉ុន្តែត្រូវគឺតទៅដល់សេចក្តីសុខរប ស់ដៃគូផងដែរ ពោលគឺត្រូវជួយគ្នាទៅវិញទៅមកឲ្យដល់ត្រើយទាំងអស់គ្នា។

សិចដែលមាន សេចក្តីសុខជាអមតៈគឺមិនត្រូវប្រញាប់ប្រញាល់ពេកនោះទេ ប៉ុន្តត្រូវតែប្រព្រឹត្តទៅសន្សឹមៗ ធ្ងន់ខ្លះស្រាលខ្លះ ធូរខ្លះតឹងខ្លះទៅតាមលំនាំធម្មជាតិរបស់វា។សិចដែលមានសេចក្តីសុខគឺ កើតចេញពីឥរិយាបទនិងក្បាច់នៃការរួមរក្ស័ដែលសមស្របនឹងសភាពរាងកាយនិងការនិយ មរបស់អ្នកទាំងពីរឯបញ្ហាខ្នាតនៃអវៈយវៈភេទមិនមែនជាបញ្ហាសំខាន់ជាងឥរិយាបទឬ ក្បាច់នៃការរួមភេទនោះទេ៕

Facebook Comments
Loading...