ធ្លាក់យន្តហោះខ្នាតតូចមួយគ្រឿងនៅទីក្រុងមុមបៃ…អ្នកណាបញ្ជាឲ្យហោះហើរ?

0
1333

ប្រទេសឥណ្ឌា ៖ តាមកាសែតហិណ្ឌូថែមបានផ្សាយឲ្យដឹងថា យន្តហោះខ្នាតតូចមួយគ្រឿងដែលបា នធ្លាក់កាលពីថ្ងៃសុក្រនៅក្នុងទីប្រជុំជននៃទីក្រុងមុមបៃ កំពុងបង្ករឲ្យមានការចោទសួរពីសំណាក់អា ជ្ញាធរមានសមត្ថកិច្ចថា តើអ្នកណាអនុញ្ញាតឲ្យយន្តហោះនេះហោះហើរឡើង។

មុនយន្តហោះនេះធ្លាក់ នារីម្នាក់ក្នុងចំណោមអ្នកជិះលើយន្តហោះនេះបានទូរសព្ទ័មកប្រាប់ឪពុកនាង ថាយន្តហោះដែលពួកនាងទាំង៤នាក់កំពុងបើកបរនេះមានបញ្ហាបច្ចេកទេសហើយ ។វាមានលក្ខខ ណ្ឌ័អាក្រក់បំផុត។
លោកSurya Prakashជាឪពុករបស់នាងSurabhi Gubtaបាននិយាយថា៖មុនពេលយន្តហោះនេះ ធ្លាក់កូនស្រីបានទូរសព្ទ័និយាយជាមួយគ្នា។បន្ទាប់មកនាងបានប្រាប់ថានាងកំពុងធ្វើការហោះហើរ ជាមួយមិត្តភក្តិរបស់នាង ប៉ុន្តែពេលនេះស្ថានភាពយន្តហោះមានបញ្ហាអាក្រក់ណាស់។នាងនិយាយ ទៀតថានាងមានអារម្មណ៍ដូចជាមិនល្អទាល់តែសោះ។នាងបាននិយាយទៀតថា នាងដូចជាមិន សង្ឃឹមថានឹងធ្វើការចុះចតយន្តហោះនេះដោយសុវត្ថិភាពទេ។

បន្ទាប់មកយន្តហោះនេះក៏បានធ្លាក់ហើយអ្នកជិះទាំង៤នាក់ក៏បានស្លាប់ទាំងអស់គ្នា។អជ្ញាធរកំពុងតែ ធ្វើការស៊ើបអង្កេតថាតើអ្នកណាជាអ្នកអនុញ្ញាតឲ្យយន្តហោះខ្នាតតូចនេះហោះឡើងក្នុងពេលដែល មេឃកំពុងមានភ្លៀងធ្លាក់ខ្លាំងជាមួយលក្ខខណ្ឌនៃអាកាសធាតុអាក្រក់បែបនេះ៕

Facebook Comments
Loading...