អ៊ីស្រាអែលបង្ហោះដ្រូនបំពាក់អាវុធបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីន២នាក់និងរបួស៣០០នាក់

0
1183

តាមAFPបានផ្សាយឲ្យដឹងថា នៅថ្ងៃទី៣០ខែមិថុនានេះ ពួកអ្នកតវ៉ាជនជាតិប៉ាឡេស្ទីនត្រូវបានទាហានអ៊ីស្រាអែល​បាញ់សម្លាប់តាមរយៈការបង្ហោះដ្រូនបំពាក់ទៅដោយអាវុធនៅក្នុងការប៉ះទង្គិចគ្នា ជាថ្មីម្តងទៀត ដែលនៅក្នុងហេតុការណ៍បានបណ្តាលឲ្យជនជាតិប៉ាឡេស្ទីន២នាក់ស្លាប់និងជាង៣០ ០នាក់បានរងរបួស។

អ្នកតវ៉ាជនជាតិប៉ាឡេស្ទីនជាច្រើនពាន់អ្នកបានចេញមកតវ៉ានៅត្រង់ព្រំដែនព្រំ ដែនអ៊ីស្រាអែល-ហ្កាហ្សាដោយប្រឈមមុខដោយផ្ទាល់ជាមួយទាហានអ៊ីស្រាអែលដែលឈរជើង នៅទីនោះ។

ទាហានអ៊ីស្រាអែលបានបាញ់គ្រាបពិតទៅលើហ្វូងបាតុករប៉ាឡេស្ទីនដែលប្រើដុំថ្មជាអាវុធដើម្បីការ ពារខ្លួន។ជាមួយគ្នានេះហ្វូងបាតុករក៏បានបំផ្លាញបានដ្រូនមួយគ្រឿងរបស់ទាហានអ៊ីស្រាអែលដែល ដ្រូនមួយនេះមានភារៈឈ្លបយកការណ៍៕

Facebook Comments
Loading...