ព្រឹត្តិការណ៍ខ្សែក្រវាត់Wurkz : ឡុង សំណាង និង ឌុម កែវដា ស្វាគមន៍អ្នកប្រដាល់ថៃ

0
826

ភ្នំពេញ: ប្រកួតក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់នេះដែរឌុម កែវដាក្លិបម្កុដរាជសីហ៍ប្រកួតជាមួយអ្នកប្រដាល់ថៃពែក ធៀង (Pek Thieng) ក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ Wurkz លើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១កក្កដា។

កែវដាមួយរយៈនេះគេមានការធ្លាក់ចុះច្រើនសូម្បីតែកម្លាំងរបស់គេក៏មិនសូវល្អដូចមុនដែរ ។ការចូលរួមប្រ
កួតដណ្ដើមខ្សែក្រវាត់ប៉ុន្មានព្រឹត្តិការណ៍កន្លងមកនេះគេជួបរាជ័យរហូតសូម្បីតែការប្រកួតជាមិត្តភាពក៏មិនសូវបានឈ្នះដែរ ។កែវដាមានប្រវត្តិប្រកួតចំនួន៨៩ដង ឈ្នះ៦៩ដង ចាញ់១៧ដង និងស្មើពិន្ទុ៣ ដង ។

ចំពោះអ្នកប្រដាល់ថៃពែក ធៀងវិញគេធ្លាប់បង្ហាញមុខនៅស្រុកខ្មែរបានម្ដង ពីរដងដែរតែគេមិនសូវជាខ្លាំង
ណាស់ណាទេ ។ពែកធៀងអាចជួបការលំបាកនៅពេលប្រកួតជាមួយកែវដា ។គេមានប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះ៤៩ដង និង ចាញ់៩ដង ។នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ថៃរូបនេះចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់នៅស្រុកខ្មែរ ។ជ័យជំនះជារបស់កែវ ដា ឬ ពែកធៀង ?

អ្នកប្រដាល់ឡុង សំណាងក្លិបសាលវ័ន្ដកីឡាត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃហ្វា នីមីត
(Fa Nimith)។

សំណាងជាអ្នកប្រដាល់មួយរូបដែលកំពុងតែធ្វើឲ្យគេចាប់អារម្មណ៍មិនតែប៉ុណ្ណោះគេកំពុងតែហ្វឹកហាត់នៅ
ក្នុងក្រុមជម្រើសជាតិទៀតផង ។កែង ជង្គង់ កណ្ដាប់ដៃ ទាត់ និងកម្លាំងរបស់គេបានទាំងអស់ហើយនៅពេលប្រកួតអ្នកប្រដាល់រូបនេះមិនចូលចិត្តបន្លាយពេលវេលាឡើយគឺបើអាចផ្ដួលគូប្រកួតបានគេផ្ដួលភ្លាមតែបើផ្ដួលមិនបានទើបគេវ៉ៃតាមដំណើរ ។ សំណាងមានប្រវត្តិប្រកួតចំនួន៧៦ដង ឈ្នះ៦៣ដង ចាញ់១០ដង និងស្មើពិន្ទុ៣ដង ។

ចំពោះហ្វា នីមីតវិញគេជាអ្នកប្រដាល់ជើងខ្លាំងដែលមិនងាយស្រួលក្នុងការផ្ដួលឡើយ ។អ្នកប្រដាល់ថៃរូប
នេះធ្លាប់ចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់នៅស្រុកខ្មែរដែរ ។ជង្គង់ កែង កណ្ដាប់ដៃ និងស្នៀតទាត់របស់គេមិនអន់ជាងសំណាងឡើយ ។ហ្វា នីមីតមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៣ដង ចាញ់១១ដង និងស្មើពិន្ទុ ១ ដង ។ជំនួបរវាង អ្នកខ្លាំងទាំង២រូបនេះនរណាឈ្នះ ?

Facebook Comments
Loading...