រន្ធត់ណាស់! ស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីម៉ូតូ១គ្រឿងបុកយ៉ាងពេញទំហឹង នៅស្រុកព្រៃនប់!!!

0
899

ខេត្តព្រះសីហនុ៖ ស្ត្រីបំរើការផ្នែកខាងអនាម័យនៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងម្នាក់ បានស្លាប់នៅនឹងកន្លែង ដោយគ្រោះថ្នាក់ចរាចរណ៍ពេលស្ត្រីរងគ្រោះដើរឆ្លងផ្លូវ ហើយត្រូវម៉ូតូបុកពេញទំហឹង ។ សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា ហេតុការនេះកើតឡើងនៅ វេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវបេតុងក្នុងតំបន់ សេដ្ឋកិច្ចពិសេសបិត្រាំង ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ក្នុងនោះភាគីខាងម៉ូតូ ម៉ាក ហុងដាសេ១២៥ ឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត ១E-៧៧២៩ ទិសដៅពីត្បូងទៅជើង បើកបរបរដោយឈ្មោះ សុីវ ឆាយ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅផ្ទះជួលភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ លុយ ពៅ អាយុ៤៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងតំបន់សេដ្ឋកិច្ចពិសេស ។

បច្ចុប្បន្នអ្នកបើកបរម៉ូតូដែលរងរបួសដែរនោះ ត្រូវបាននគរបាលឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីចាត់ចែងតាមច្បាប់ ៕ សូមបើកបរដោយការប្រុងប្រយ័ត្ន !

Facebook Comments
Loading...