ឃាត់ខ្លួនជនសង្ស័យ០១នាក់ករណីរំលោភលើសេចក្ដីទុកចិត្ដ(យកទូរស័ព្ទ០២គ្រឿង)

0
723

នៅថ្ងៃទី២៤.០៦.២០១៨វេលាម៉ោង២៣ម៉០០នាទី កម្លាំងនគរ បាលប៉ុស្ដិ៍រដ្ឋបាលទឹកល្អក់ទី៣ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ (ជនរងគ្រោះឃាត់ប្រគល់ឲ្យ)ឈ្មោះសែន អាវីណា ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះ លេខ៦០E2 ផ្លូវ លេខ១៨២ សង្កាត់ផ្សារ ថ្មីទី៣ ខណ្ឌដូនពេញ ពីបទ៖ រំលោភលើសេចក្ដីទុកចិត្ដ(យកទូរស័ព្ទ០២គ្រឿង) របស់ជនរងគ្រោះឈ្មោះជិន រស្មី ភេទប្រុស អាយុ៣៣ឆ្នាំ ជន ជាតិខែ្មរ មុខរបរអ្នកបើកបររថយន្តក្រុង ស្នាក់នៅផ្ទះលេខ ២០E0 ផ្លូវលេខ៣៧៤ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌ ចំការមន ប្រព្រឹត្តនៅចំណុចក្នុងបន្ទប់ខារ៉ាអូខេនគរសំរិទ្ធិ ដែលមានទីតាំងផ្ទះលេខ៣២៤ ផ្លូវលេខ១៨២ ក្រុម២៤ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

វត្ថុតាងដកហូត៖ ទូរស័ព្ទចំនួន០២គ្រឿងម៉ាក Iphone 8 ពណ៌ ទឹកមាស ប្រើប្រាស់ស៊ីមលេខ069 939672 និងម៉ាក Iphone 7 Plus ពណ៌ខ្មៅ ប្រើប្រាស់ស៊ីមលេខ 078 888 358។

ដំណើររឿង: នៅថ្ងៃទី២៤.០៦.២០១៨វេលាម៉ោង១៣ម៉៣០ នាទី ជនសង្ស័យបានជិះរថយន្តជាមួយ មិត្តភ័ក្រ្កចំនួន០៤នាក់ ចូលទៅផឹកស៊ីនិងច្រៀងខារ៉ាអូខេ ក្នុងចំណោមទាំង០៤នាក់នោះ ក៏មានជនសង្ស័យ ដែលជាអតីតសង្សាររបស់ជនរងគ្រោះ លុះ ផឹកស៊ីរហូតដល់ម៉ោងប្រហែល១៥ម៉១០នាទីរសៀល ជនសង្ស័យ ក៏បានខ្ចីទូរស័ព្ទរបស់ជនរងគ្រោះ ដើម្បីទំនាក់ទំនងទៅបងប្រុស ខ្លួនបន្តិច ស្របគ្នាជាមួយនោះមានមិត្តភ័ក្រ្ករបស់ជនរង គ្រោះបាន លាទៅមុន ទើបជនរងគ្រោះបានជូនមិត្តភ័ក្រ្កចេញពីបន្ទប់ ក្នុង ពេលនោះជនសង្ស័យបានទូរស័ព្ទមួយគ្រឿងទៀត របស់ឈ្មោះ អ៊ូច ពៅធីតា ជាមិនត្តភ័ក្រ្ករបស់ជនរងគ្រោះដែលទុកលើតុក្នុង បន្ទប់ ខារ៉ាអូខេ រួចដើរចេញទៅក្រៅបន្ទប់ ស្របពេលជនរង គ្រោះដើរចូលវិញដែរ តែពុំបានចាប់អារម្មណ៍។ លុះចាំរហូតដល់ម៉ោង១៥ម៉១៥នាទី ជនរងគ្រោះបានខ្ចីទូរស័ព្ទ មិត្តភ័ក្រ្ក ទើបដឹងថាបាត់ទូរស័ព្ទរបស់ខ្លួនដែរ ទើបផ្អើលឆោ ឡោតែម្តង។

ដោយសារតែទូរស័ព្ទរបស់ជនរងគ្រោះដាក់ប្រព័ន្ធអាយក្លោត ទើបជនរងគ្រោះតាម ស្វែងរក និងឃាត់ខ្លួនបាននៅម្តុំសង្កាត់ មនោរម្យ ខណ្ឌ៧មករា រួចយកជនរងគ្រោះមកប្រគល់ឲ្យកម្លាំង សមត្ថកិច្ចនគរបាលទឹកល្អក់ទី៣ ចាត់ការតាមផ្លូវច្បាប់។ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

Facebook Comments
Loading...