រណ្តៅដីរបស់លោកវ៉ាគឹមលាង ដែលស្ថិតនៅភូមិពុកឫស្សីក្រោមឃុំពូកឫស្សីស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលកំពុងផ្គើននឹងក្រសួងរ៉ែនឹងថាមពល. .!

0
897

កណ្តាល៖ ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឲ្យដឹងថារណ្តៅដីរបស់ឈ្មោះវ៉ាគឹមលាង ដែលស្ថិតនៅភូមិពុកឫស្សីក្រោមឃុំពូកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលបានជីកកកាយយកអាចម៌ដីលក់រាល់ ថ្ងៃកាន់ តែជ្រៅឡើងៗដែលធ្វើអោយពួកគាត់ដែលមានដីស្រែនៅជាប់ទីតាំងរណ្ដៅដីនេះមានការណ៌ព្រួយបារម្ភខ្លាចមានការបាក់ដីស្រែនឹងសត្វគោក្របីរអិលធ្លាក់ចូលផងដែរហើយពួកគាត់បានបន្តទៀតថាក្នុងមួយថ្ងៃៗ មានរថយន្តដឹកដីរត់បន្តកន្ទុយគ្នាដឹកអាចម៌មិនមានគម្របគ្របទេដែលធ្វើអោយមានដីធ្លាក់តាមផ្លូវថ្នល់ហើយបើអត់មានភ្លៀងគឺហ៊ុយ(ដីហ៊ុយ)តែបើមានភ្លៀងវិញគឺរអិលតែម្ដង។

ទោះបីជារណ្តៅដីរបស់លោកវ៉ា គឹមលាង នេះមានជម្រៅជ្រៅលើសច្បាប់អនុញាតិយ៉ាងណាក៍ដោយក៍មិនរំខានដល់ក្រសួងរ៉ែនឹងថាមពលឫអាជ្ញាធរនិងមន្ត្រីជំនាញនោះឡើយ។

ភាពព្រងើយកន្តើយមិនព្រមអនុវត្តន៍ច្បាប់នេះហើយបានធ្វើឲ្យមតិមហាជនដាក់ការសង្ស័យថាប្រហែលជាអាជ្ញាធរនិងមន្ត្រីជំនាញទាំងនោះទទួលបានលាភសក្ការៈពីថៅកែរណ្តៅដីឈ្មោះវ៉ាគឹមលាងនេះហើយទើបបានជាសម្ងំ ស្ងាត់ឈឹងបែបនេះ។

ប្រភពមួយទៀតបាននិយាយថាបើតាមផ្លូវច្បាប់កំណត់ឲ្យជីកជម្រៅត្រឹមតែ៥ម៉ែត្រតែប៉ុណ្ណោះ!ប៉ុន្តែរណ្តៅដីរបស់លោកវ៉ាគឹមលាង មួយនេះជីករហូតដល់ទៅប្រហែលជាង១០ម៉ែត្រឯណោះដែលធ្វើឲ្យប្រជាពលរដ្នមានដីស្រែបន្តិចបន្តួចនៅជុំវិញក្បែររណ្តៅដីនោះគ្រាន់ធ្វើស្រូវចិញ្ចឹមជីវិតមានការព្រួយបារម្ភ នៅពេលរដូវវស្សាភ្លៀងធ្លាក់បណ្តាលឲ្យហូរច្រុះបាក់ច្រាំងប៉ះពាល់ដល់ដីស្រែរបស់ពួកគាត់តើអ្នកណាជាអ្នកទទួលខុសត្រូវ!ជាពិសេសខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិតសត្វពាហនៈនិងកូនក្មេងតូចៗរបស់ប្រជាពលរដ្ធដើរមើលគោក្របីធ្លាក់ចូលរណ្តៅដីដ៍ធំហើយជ្រៅរបស់លោកវ៉ាគឹមលាង មួយនេះ។

សកម្មភាពជីកកកាយយកអាចម៌ដីលក់របស់ឈ្មោះវ៉ាគឹមលាងនេះបានដំណើរការរយៈពេលយូមកហើយ ដោយមិនត្រឹមតែរណ្តៅដីមានជម្រៅជ្រៅធ្វើឲ្យប្រជា ពលរដ្ឋមានការព្រួយបារម្ភប៉ុណ្ណោះទេថែមទាំងបង្កការប៉ះពាល់ដល់ផលដំណាំនិងការរស់នៅរបស់ប្រជាពលរដ្ធតាមមូលដ្ឋានដោយសារតែរថយន្តដឹកដីរបស់លោកវ៉ាគឹមលាង ដែលរថយន្តជាច្រើនគ្រឿងធ្វើការដឹកជញ្ជូនអត់មានគម្របគម្រ ហើយដាក់ឡើងហៀរៗទ្រុងរថយន្ដហើយបើកលឿនៗបណ្តាលឲ្យហ៊ុយធូលី(ដី)ទៅលើដំណាំដែលអមសងខាងផ្លូវ មិនលូតមិនលាស់មិនបានល្អនិងហ៊ុយចូលផ្ទះរបស់ប្រជាពលរដ្ធពិបាកដកដង្ហើមពិបាករស់នៅប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរទៀតផង។

ហើយប្រជាពលរដ្ឋរស់នៅតំបន់នោះបានសូមសំណូមពរដល់ឯកឩត្ដមបណ្ឌិតម៉ៅភិរុណអភិបាលនៃគណះអភិបាលខេត្តកណ្ដាលសូមឯកឩត្ដមមេត្តាចាត់កំលាំងជំុនាញ់ចុះមកត្រួតពិនិត្យនៅកន្លែង រណ្ដៅដីខាងលើមួយនេះផងទាន។ ដោយសនសុភ័ក្ដ

Facebook Comments
Loading...