ជំនួប ត្រាំ-គីម ចាយអស់ជិត១២លានដុល្លារ

0
846

ប្រទេសសិង្ហបុរីបានឲ្យដឹងកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនថា ខ្លួនបានចំណាយប្រាក់ចំនួន ១៦,៣លានដុល្លារសិង្ហបុរី ឬ ១២លានដុល្លារអាមេរិក ចំពោះការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រវត្តិសាស្ត្រ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។

អ្នកនាំពាក្យក្រសួងការបរទេសម្នាក់ បានប្រាប់ឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការចំណាយរបស់រដ្ឋាភិបាលគឺប្រហែល ១៦,៣លានដុល្លារសិង្ហបុរីប៉ុណ្ណោះ ខណៈការចំណាយធំបំផុត គឺលើផ្នែកសន្តិសុខ។
គួររំលឹកឲ្យដឹងថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និង មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានជួបគ្នានៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ ដើម្បីពិភាក្សាគ្នាអំពីការបញ្ចប់ភាពតានតឹងផ្នែកនុយក្លេអ៊ែរ។

Facebook Comments
Loading...