ឃាត់ខ្លួនបាន២នាក់ ករណីឆក់ទូរស័ព្ទជនបរទេស

0
961

នៅថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងនៅថ្ងៃទី២៤/០៦/២០១៨ វេលាម៉ោង១៩.៤០នាទី កម្លាំងរបស់អធិការដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ជនបរទស ) ឃាត់ខ្លួននៅចំណុច មុខផ្ទះលេខ២៣អាអឺ០ ផ្លូវលេខ២៣២ ភូមិ៩ សង្កាត់ បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ,បង្កដោយជនសង្ស័យមានឈ្មោះ ៖
១-ថន វិសាល ភេទ ប្រុស អាយុ ១៦ ឆ្នាំ ខ្មែរ ជា សិស្ស ទីលំនៅផ្ទះលេខ១បេ ផ្លូវបេតុង សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌ ចំកាមន ( ធ្វើតេស្ត៍ទឹកនោមពុំមានសារធាតុញៀន )។
២-ថេន ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ខ្មែរ ជាសិស្ស ទីលំនៅផ្ទះលេខ ១៤សេ ផ្លូវលេខ១០៥អែ សង្កាត់ទួលសង្កែ១ ខណ្ឌ ឫស្សីកែវ ( ធ្វើតេស្ត៍ទឹកនោមពុំមានសារធាតុញៀន )។

សម្ភារៈដកហូត ៖ ម៉ូតូ០១គ្រឿង ម៉ាក Beat ពណ៌ខៀវ ពាក់ស្លាក លេខ ភ្នំពេញ 1QW-9500 , ទូរសព័្ទដៃ០១គ្រឿង ម៉ាក អាយហ្វូន ពណ៌ ខ្មៅ ។
ជនរងគ្រោះឈ្មោះ LI YONG NIAN ភេទ ប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរ លក់ដូរ កាន់លិខិតឆ្លងដែនលេខ EB1069674 ផុតកំណត់នៅថ្ងៃទី ០៧/០៩/២០២៧ ចូលមកប្រទេសកម្ពុជា នៅថ្ងៃទី ២៤/០៦/២០១៨ ស្នាក់នៅសណ្ឋាគារ ស៊ីមបូទិច ទីតាំងលេខ ២៦ ផ្លូវលេខ១៤៣ សង្កាត់ វាលវង់ ខណ្ឌ ៧ មករា ។

សម្ភារៈបាត់បង់ ៖ ទូរស័ព្ទដៃចំនួន ០១គ្រឿង ម៉ាក Xiaomi ពណ៌ ខៀវ 097 687 5167 ។
បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។

Facebook Comments
Loading...