ព្រឹត្តិការណ៍ប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ Wurkz រជ្ជកាលទី១ ចាប់ផ្តើមហើយ

0
779

ភ្នំពេញ:ព្រឹត្តិការណ៍ប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ Wurkz រជ្ជកាលទី១ លើសង្វៀនអាស៊ីអាគ្នេយ៍ដែល
ប្រកួតរៀងរាល់រសៀលថ្ងៃអាទិត្យនោះចាប់ផ្ដើមចេញដំណើរហើយនៅរសៀលថ្ងៃទី២៤មិថុនានេះ ។

ព្រឹត្តិការណ៍នេះមានអ្នកប្រដាល់កម្ពុជា៤រូប និង អ្នកប្រដាល់ថៃ៤រូប ។ សម្រាប់អ្នកប្រដាល់កម្ពុជា៤រូបនោះមានទេស ជីវ៉ាក្លិបកងពលតូចលេខ៧០ ឌុម កែវដាក្លិបម្កុដរាជសីហ៍ វេង សុភ័ក្ត្រក្លិបទ័ឆ័ត្រយោង៩១១ និងឡុង សំណាងក្លិបសាលវ័ន្ដកីឡា ។ ចំពោះអ្នកប្រដាល់ថៃទាំង៤រូបវិញនោះមានលូម លេង (Loom Leng) ផាយ៉ាក ឡេក (Phayak Lek) គេក ធៀង(Pek Thieng) និង ជើងខ្លាំងហ្វា នីមីត(Fa Nimith) ។

ថ្ងៃទី២៤មិថុនាដែលជាថ្ងៃចាប់ផ្ដើមដំបូងនេះទេស ជីវ៉ាត្រូវជួបជាមួយជើងខ្លាំងលូម លេង ។លូម លេងគេ
ធ្លាប់ស្ពាយខ្សែក្រវាត់មួយដែលអមដោយលុយ ៥.០០០ដុល្លារពីស្រុកខ្មែរទៅស្រុកថៃ ។ អ្នកប្រដាល់រូបនេះគេធ្លាប់ចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់នៅសង្វៀនអាស៊ីអាគ្នេយ៍ញឹកញាប់ណាស់ ។

លូម លេងមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦៦ដង ចាញ់១២ដង និងស្មើពិន្ទុ១ ដង ។សម្រាប់ការប្រកួតមួយនេះលូម លេងមានឱកាសច្រើនដើម្បីដណ្ដើមបានជ័យជំនះ ។

ចំពោះជីវ៉ាវិញគេធ្លាប់តែចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់កម្រិតជាតិប៉ុណ្ណោះហើយពុំធ្លាប់ដណ្ដើមបានខ្សែក្រ
វាត់ឡើយ តែអ្នកប្រដាល់រូបនេះវ៉ៃបានល្អ និងចិត្តធំគ្រាន់បើ ។ នេះជាលើកដំបូងហើយដែលអ្នកប្រដាល់រូបនេះចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ជាលក្ខនៈអន្តរជាតិ ។ជីវ៉ាមានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៥២ដង ចាញ់១៤ដង និងស្មើពិន្ទុ២ ដង ។ ជំនួបមួយនេះគឺជាការងារធ្ងន់សម្រាប់ជីវ៉ាហើយព្រោះជាជំនួបលើសង្វៀនជាមួយខ្លាឆ្លងដែន ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរវេង សុភ័ក្រ្តត្រូវតស៊ូជាមួយអ្នកប្រដាល់ជើងខ្លាំងថៃមួយរូបទៀតគឺផាយ៉ាក
ឡេក ។

សុភ័ក្រ្តធ្លាប់ចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ញឹកញាប់ដែរតែមិនធ្លាប់ដណ្ដើមបានខ្សែក្រវាត់នោះទេ ។អ្នកប្រ
ដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៨១ដង ឈ្នះ៦៨ដង ចាញ់១២ដង ស្មើពិន្ទុ ១ ដង ។គេជាអ្នកប្រដាល់ដែលក្លាហានគ្រាន់បើតែបើគូប្រកួតក្លាហានដែរនោះចិត្តរបស់គេស្រុតចុះតែម្ដង ។

ចំពោះអ្នកប្រដាល់ថៃផាយ៉ាក ឡេកវិញគេធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ណាស់ដែរគេជាជើងខ្លាំង
មួយរូបដែរតែការប្រកួតរបស់គេកន្លងមកនៅស្រុកខ្មែរគឺធ្លាប់មានឈ្នះមាន ចាញ់ ។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៨១ដង ឈ្នះ៦៨ដង ចាញ់១២ដងនិងស្មើពិន្ទុ ១ ដង ។នរណាជាអ្នកឈ្នះក្នុងការប្រកួតនេះ ?

Facebook Comments
Loading...