សង្វៀនអាស៊ីអាគ្នេយ៍ អ្នកប្រដាល់កម្ពុជាជួបបរទេសចំនួន៣ គូ

0
772

ភ្នំពេញ:សម្រាប់ព្រឹកថ្ងៃអាទិត្យទី២៤មិថុនាលើសង្វៀនអាស៊ីអាគ្នេយ៍មានការប្រកួតរវាងអ្នកប្រដាល់កម្ពុជាជាមួយអ្នកប្រដាល់បរទេសចំនួន៣ គូ ។

ខ្លាចាស់នន់ ជំនិតក្លិបស្វាយរលំឬទ្ធិជ័យត្រូវជួបប្រកួតជាមួយអ្នកប្រដាល់រុស្ស៊ីអាតធឺ ស៊ូស៊ីនស្គី(Arthur
Shushinsky)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។ជំនិតជាអ្នកប្រដាល់ដែលមានទេពកោសល្យក្នុងការប្រើដៃមិនតែប៉ុណ្ណការវ៉ៃចេញរបស់គេមានប្រសិទ្ធិភាពទៀតផង ។

បន្ទាប់ដៃរចេញពីការប្រកួតមួយរយៈពេលវែងមកនោះជំនិតបានវិលមកកាន់សង្វៀនប្រដាល់វិញជាមួយនឹង
ជ័យជំនះទៀតផង ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៧៣ដង ឈ្នះ៥៦ដង ចាញ់១៥ដង និងស្មើពិន្ទុ ២ ដង។

ចំពោះអ្នកប្រដាល់រុស្ស៊ីអាតធឺវិញគេធ្លាប់មកប្រកួតនៅស្រុកខ្មែរ២-៣ដងហើយដែលភាគច្រើនគេបានទទួលជ័យជំនះច្រើនជាងបរាជ័យ ។

អ្នកប្រដាល់រុស្ស៊ីរូបនេះចេះប្រើជង្គង់ និង កែងបានយ៉ាល្អ ឯ កណ្ដាប់ដៃរបស់កេធ្ងន់ណាស់ ។ គេមានប្រវត្តិ
ប្រកួតចំនួន៣៣ដង ឈ្នះ២៥ដង ចាញ់៨ដង ។អ្នកប្រដាល់ទាំង២រូបនេះនឹងប្រកួតគ្នាបានល្អមើល ឯ រឿងចាញ់-ឈ្នះមិនអាចទស្សទាយបានឡើយ ។

សុខ សាវីនក្លិបអេលីតគុនខ្មែរដែលមិនសូវមាននរណាស្គាល់នោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់
ថៃពីន ង៉េន(Pin Ngen)ក្នុងប្រភេទម្ងន់៦០គីឡូក្រាម ។

អ្នកប្រដាល់ថៃរូបនេះទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ ។គេមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៤៩ដង ចាញ់១៧ដងស្មើពិន្ទុ ១ ដង ។ចំពោះសុខ សាវីនវិញគេមានប្រវត្តិប្រកួតចំនួន៩០ដង ឈ្នះ៦៥ដង ចាញ់២០ដង និងស្មើពិន្ទុ៥ដង ។នរណាជាអ្នកឈ្នះក្នុងការប្រកួតនេះ ?

សេន កុសលក្លិបមោងឬស្សីមរតកគុនខ្មែរប្រកួតជាមួយអ្នកប្រដាល់វ័យចំនាស់ថៃស៊ីង ផុនសៃ(Sing Phonsai)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

កុសលមានប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះ៤៤ដង ចាញ់១២ដង ស្មើពិន្ទុ២ដង ។ចំពោះស៊ីង ផុនសៃវិញគេមានប្រវត្តិប្រកួតចំនួន៥៤ដង ឈ្នះ៤៤ដង ចាញ់១០ដង ។អ្នកប្រដាល់ទាំង២រូបនេះនរណាជាអ្នកឈ្នះ ?

Facebook Comments
Loading...