ឃាត់ខ្លួនស្ត្រីម្នាក់ និងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន

0
1072

ភ្នំពេញ ៖ នៅថ្ងៃ អង្គារ ៧កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៧ និង៤០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៥) បាន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ នៃស្នងការរាជធានី ភ្នំពេញ ដោយបានការដឹកនាំសម្របសម្រួលពីលោក អ៊ុំ សុភក្កិ ព្រះរាជ អាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្ក្រាបបទល្មើស ជួញដូរគ្រឿងញៀន នៅចំណុចមុខផ្ទះសំណាក់ណារ៉ាវី និងបានបន្ត ឆែកឆេរលំនៅដ្ឋាន០១កន្លែង ស្ថិតនៅផ្ទះជួលេខ១៣ ផ្លូវលេខ៣បេតេ ភូមិ ចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លទ្ធផល ៖ បានឃាត់ខ្លួនម្ចាស់ផ្ទះម្នាក់ឈ្មោះ ណៃ ផារី ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ។
ចាប់យកវត្ថុតាងរួមមាន ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ice) ចំនួន ១១កញ្ចប់ថង់ធំ ស្មើរទម្ងន់ 736.26g និង ជញ្ជីងអេឡិចត្រូនិច ចំនួន ០១ គ្រឿង ៕

Facebook Comments
Loading...