សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឱ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត

0
745

ភ្នំពេញ: ស្ថានភាពរបួសរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានធូរស្រាលមួយកម្រិតហើយ។ គ្រាដែលដឹងព្រះកាយនោះ ព្រះអង្គបានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ ដែលបានបង្ហាញការព្រួយបារម្ភចំពោះព្រះសុខភាពទ្រង់ ហើយអំពាវនាវដល់អ្នកគាំទ្រទាំងអស់ទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ កុំបីខាន។ នេះបើតាមការបញ្ជាក់របស់ លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច។

លោក ញ៉េប ប៊ុនជិន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា៖ «រហូតដល់ថ្ងៃនេះ ព្រះអង្គ លោកស្រួលព្រះកាយច្រើនមែនទែន ហើយលោកសូមអរគុណចំពោះសាធារណជន ក៏ដូចជាប្រជារាស្រ្តទាំងអស់ ដែលចូលរួមចែករំលែកទុក្ខចំពោះបញ្ហាដែលកើតមានឡើង ប៉ុន្តែព្រះអង្គលោកអត់ទាន់ដឹងថា អ្នកម្នាងយ៉ាងម៉េចនៅឡើយទេ ហើយព្រះអង្គលោក ក៏សូមអំពាវនាវឱ្យប្រជារាស្រ្តទាំងអស់ កុំភ្លេចទៅបោះឆ្នោត នៅខែក្រោយនេះ»

Facebook Comments
Loading...