Man Utd បង្ហាញខ្សែបម្រើ Fred ជាផ្លូវការ

0
896

ខ្សែបម្រើជម្រើសជាតិប្រេស៊ីល Fred បានបំពេញការផ្ទេរពី Shakhtar Donetsk មក Manchester United ជាផ្លូវការហើយ នេះ ក្នុងកិច្ចព្រមព្រៀងតម្លៃ៥២លានផោន។

កីឡាករវ័យ២៥ឆ្នាំបានចុះកិច្ចសន្យា៥ឆ្នាំជាមួយក្លិបបិសាចក្រ។ ហើយគេជាសមាជិកថ្មីទី២របស់ Man Utd ក្នុងរដូវក្ដៅនេះ បន្ទាប់ពីខ្សែការពារវ័យក្មេង Diogo Dalot។


Fred ចូលលេង១៥៥ដងនិងស៊ុតចូល១៥គ្រាប់ក្នុងរយៈពេល៥ឆ្នាំនៅ Shakhtar ហើយបានលើកពានលីគអ៊ុយក្រែន៣ដង, Cup ៣ដង និង Ukrainian Super Cup ៤ដង៕

Facebook Comments
Loading...