ក្រសួងការពារជាតិបានបញ្ចូល បុគ្គលិកស៊ីម៉ាក ក្នុងក្របខណ្ឌកងយោពល ខេមរៈភូមិន្ទ

0
460

ត្បូងឃ្មុំ ៖ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ បានជួបសំនេះសំណាលជាមួយ មន្រ្តីកងឯកភាព ចំចាត់មីនទី៥ដែលមានទីតាំងនៅ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីជម្រុញឲ្យមន្ត្រីទាំងអស់ ខិតខំបំពេញការងារឲ្យកាន់តែ មានប្រសិទ្ធិភាពតាមផែនការដែលបានកំណត់។ ក្នុងនោះ ឯកឧត្តមក៏បានពាំនាំនូវដំណឹងល្អគឺ រាជរដ្ឋាភិបាល បានសម្រេចបញ្ចូល មន្រ្តីស៊ីម៉ាក់ទាំងអស់ទៅក្នុងក្របខណ្ឌ កងយោលពលខេរៈភូមិន្ទ ។

ឯកឧត្តម ហេង រតនា មានប្រសាសន៍លើកឡើងថា វាមានសារៈ សំខាន់សម្រាប់បុគ្គលឹកស៊ីម៉ាក់ទាំងអស់ ដែលរាជ រដ្ឋាភិបាល បានសម្រេចបញ្ចូលទៅក្នុងក្របខណ្ឌ កងយោពល ខេរៈភូមិន្ទ នៅគ្រាដែលមន្ត្រីណាលាឈប់ពីស៊ីម៉ាក់ ឬត្រូវដល់ អាយុចូលនិវត្តជាដើម តែការបញ្ចូលនេះមានលក្ខខណ្ឌ មួយចំនួន ។

ការបញ្ចូលក្របខណ្ឌជាផ្នែកមួយបន្ទាប់យើង ចូលនិវត្តន៍ដោយពុំអាចជួយទ្រទ្រង់ជីវភាពគ្រួសារបានទាំង ស្រុងនោះទេ ។ ដូចនេះការងារចំបងគឺត្រូវរកអាជីពបន្ទាប់បន្សំ ដូចជាការធ្វើកសិកម្មជាដើម ដោយក្នុងនោះស៊ីម៉ាកកំពុងសាក ល្បងបណ្តុះបណ្តាលផ្នែកកសិកម្មដល់មន្រ្តីទាំងអស់ ដែល មានទីតាំងនៅ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
នៅក្នុងឳកាសនោះលោកក៏បានបញ្ជាក់ដែរថា បុគ្គលឹក ស៊ីម៉ាក់ទាំងអស់ មិនត្រូវជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពណា ដែលប៉ះពាល់ដល់សន្តិសង្គមដាច់ខាត ហើយបើអង្គភាពរក ឃើញថាមានជាប់ពាក់ព័ន្ធនឹងត្រូវចាត់ការតាមច្បាប់ដោយមិនលើកលែងនោះទេ ។

កន្លងមកមានក្រុមមនុស្សដែលបម្រើ មនោគមន៍វិជ្ជាបរទេសមួយចំនួន បានព្យាយាមបំផ្លាញសុខ សន្តិភាពប្រទេសជាតិយើង តាមគ្រប់រូបភាពដូចជាបំផុសឲ្យ ពលរដ្ឋធ្វើ បាតុកម្ម កុបកម្ម ប្រឆាំងរាជរដ្ឋាភិបាល ការប៉ុនប៉ង ធ្វើបដិវត្តពណ៌ ហើយថ្មីនេះបំផុសកុំឲ្យប្រជាពលរដ្ឋទៅចូលរួម បោះឆ្នោត ដែលនេះជាចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងនិតិរដ្ឋក្នុងប្រទេសកម្ពុជាតាមការបង្គាប់បញ្ជារបស់បរទេស មួយចំនួន ។ តែយ៉ាងណារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោបានគ្រប់គ្រងសភាពការ រក្សាបាននូវសុខសន្តិ ភាពជូនប្រជាជន និងប្រទេសជាតិទាំងមូល ។

បើតាមរបាយការណ៍របស់លោក កែវ សារ៉ាត់ ប្រធានកងឯកភាពកំចាត់មីនទី៥ បានឲ្យដឹងថា លទ្ធផលត្រី មាសទី១ នៃគម្រោង US 22 ឆ្នាំ A ២០១៨ -២០១៩ ផែនការ ១២៤ ពហុកោណមានផ្ទៃដីជាង២លានម៉ែត្រការ៉េ បោសសម្អាតបាន ជាង២០ ភាគរយ ៕

Facebook Comments
Loading...