ភ្ញាក់ផ្អើល!! បាក់ស្រុតផ្លូវកៅស៊ូកៅ នៅម្តុំស្តុបអគារ៤២ជាន់ 

0
784

ភ្នំពេញ: កាលពីវេលាម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បានធ្លាក់កង់ម៉ូតូខាងមុខ ដោយសារតែបាក់ស្រុតផ្លូវជាប់កង់តែម្តង នៅត្រង់ចំណុចស្តុបពេទ្យចិន ឬស្តុបអគារ៤២ជាន់ (មុខក្រុមហ៊ុន OMC) តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គាត់ឃើញម៉ូតូកង់បីឥណ្ឌា (ឬហៅថា PassApp) មួយគ្រឿង ពណ៌ក្រហម មិនចាំស្លាកលេខ កំពុងដឹកភ្ញៀវ ធ្វើដំណើរតាមមហាវិថីព្រះមុនីវង្ស ពីត្បូងទៅជើង លុះមកជិតដល់ចំណុចកើតហេតុ ភ្លើងស្តុបក៏លោតពណ៌ក្រហម ហើយអ្នកបើកម៉ូតូកង់បីឥណ្ឌានោះ ក៏ចាប់ហ្វ្រាំងតិចអបៗបម្រុងនឹងឈប់ ស្រាប់តែពេលឈប់ភ្លាម ផ្លូវថ្នល់ក៏ស្រុតផុងកប់កង់មុខតែម្ដង ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឡើង។ ម្ចាស់ម៉ូតូកង់បី ក៏បានហៅអ្នកនៅជិតកន្លែងកើតហេតុជួយលើកកង់បីឥណ្ឌារបស់គាត់ឡើងលើ ដើម្បីបន្តដំណើរដឹកភ្ញៀវទៅមុខទៀត
ក្រោយកើតហេតុ ប្រជាពលរដ្ឋនិងអ្នកនៅជិតកន្លែងកើតហេតុ បានយកអីទៅដាក់សម្គាល់ហើយ ដើម្បីការពាកុំឲ្យមានអ្នកគ្រោះដោយសារ ជង្ហុកដែលស្រុតទាំងកណ្ដាលថ្ងៃនេះ ដោយមិនដឹងថា មកពីមូលហេតុអ្វីនោះទេ ហើយក៏បានរាយការប្រាប់ទៅកាន់សមត្ថកិច្ច ដើម្បីទាក់ព័ទ្ធខាងមន្ត្រីពាក់ព័ទ្ធចុះត្រួតពិនិត្យផងដែរ៕

Facebook Comments
Loading...