ទោះបី​ជាដកខ្លួនចេញ​​ពីក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស UN ក៏អាមេរិក​មិនរួចខ្លួន​ពី​ភាព​ទទួល​​ខុសត្រូវ លើ​បញ្ហា​សិទ្ធិ​មនុស្ស​​ដែរ

0
934

ក្រសួង​ការបរទេសម៉ិចស៊ីកូ​បានលើកឡើងថា ការដកខ្លួនរបស់អាមេរិក​ចេញពី UNHRC មិនអាចលើកលែង​ទីក្រុងវ៉ាស៊ីនតោន ពី​ការ​​បំពេញ​​កាតព្វកិច្ចអន្តរជាតិ​របស់ខ្លួន ទាក់ទិននឹងបញ្ហា​នៃការលើកកម្ពស់​ ព្រមទាំងការពារ​សិទ្ធិមនុស្សដូចប្រទេស​ដទៃៗទៀតនោះ​ឡើយ។ ការដើរចេញ​ពីស្ថាប័ន​អន្តរជាតិនេះ គឺសហរដ្ឋអាមេរិក​មិនមែន​រួច​ខ្លួន​ពីការទំនួល​ខុសត្រូវក្នុងការ​គោរពប្រតិបត្តិ​សិទ្ធិមនុស្ស​ ទាំងនៅក្នុងប្រទេស​របស់ខ្លួន និងនៅទូទាំង​សកលលោក​នោះ​ឡើយ។

គួរជម្រាបថា លោកស្រី នីកគី ហាឡេយ៍ (Nikki Haley) អគ្គរដ្ឋទូតអាមេរិក​ប្រចាំ UN នៅថ្ងៃអង្គារ​សប្ដាហ៍នេះ បានប្រកាស ដកសហ​រដ្ឋអា​មេ​រិក​ ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ដោយចោទថា ស្ថាប័នមួយនេះ​​មានភាព​លម្អៀង ពុតត្បត់ និងបម្រើតែ​ផល​ប្រយោជន៍​ខ្លួនឯង ព្រម​ទាំង​អនុវត្តន៍​ស្ដង់​ដារ​ពីរ​ប្រឆាំង​​នឹងអ៊ីស្រាអែល៕

Facebook Comments
Loading...