លោក ណាជីប រ៉ាហ្សាក់ បដិសេធចោលរឿងលុយមូល​និធិ 1MDB ​ចូល​មកគណនី​ធនាគារ​

0
1045

អតីតនាយករដ្ឋ​មន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ បានអះអាងថា លោកមិនគួរ​ត្រូវបានគេបន្ទោសក្នុងរឿងអាស្រូវ ពុករលួយ​មូលនិធិរដ្ឋ 1MDB នោះឡើយ ដោយសារ​តែលោកមិនបានដឹង​ទាល់តែសោះថា ហេតុអ្វីបាន​ជាមូលនិធិរដ្ឋរាប់​លានដុល្លារ រត់ចូលក្នុង​គណនីធនាគារ​ផ្ទាល់ខ្លួនរបស់​លោក។

លោក ណាជីប បានគូស​បញ្ជាក់ថា « ខ្ញុំមិនបាន​ដឹងទាល់តែ​សោះថា មូលនិធិរដ្ឋ 1MDB រាប់លានដុល្លារ​រត់ចូលក្នុង​គណនីធនាគារ​ផ្ទាល់ខ្លួន​របស់ខ្ញុំ ។ ខ្ញុំបានដឹកនាំ​រដ្ឋាភិបាល​ជាច្រើនឆ្នាំ​ ដូច្នេះខ្ញុំ​ដឹងថា អ្វី​ត្រឹមត្រូវ និងអ្វីមិនត្រឹមត្រូវ»។

គួររំលឹកថា កាលពី​ថ្ងៃឧសភា​កន្លងទៅ ប៉ូលិសម៉ាឡេស៊ី​បានរឹបអូសប្រអប់​ចំនួន ៣០០ ដែលពោរពេញ​ទៅដោយកាបូប​ថ្លៃៗ គ្រឿងអលង្កា និងលុយសុទ្ធ​ជាង ១១៤លាន ringgit​ (ជាង ២៨លានដុល្លារអាមេរិក) ពីខុនដូដែលមានជាប់ពាក់ព័ន្ធ​នឹងលោក ណាជីប។ ប៉ុន្តែ​អតីតនាយករដ្ឋមន្ត្រី រូបនេះថាវាគ្រាន់តែជាអំណោយដែលគេជូនភរិយា និង​កូនស្រី​របស់លោក រីឯលុយ ១១៤លាន ringgit គឺជាមូលនិធិរបស់​គណបក្ស​តែប៉ុណ្ណោះ។

Facebook Comments
Loading...