ឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងថ្នាំញៀន១៤កញ្ចប់តូចបញ្ជូនមកអធិការដ្ឋានស្រុកអង្គស្នួល….!

0
390

កណ្ដាល៖ នៅថ្ងៃ ៨កើត ខែបឋមសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨សមត្ថកិច្ចស្រុកអង្គស្នួលឃាត់បានជនសង្ស័យចំនួន០១នាក់ពីបទជួញដូរនូវសារធាតុញៀន។

ប្រភពពីរសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមាន ឈ្មោះ ផល ពន្លក ហៅលក ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន នៅភូមិព្រៃទទឹង ឃុំក្លំហាច ស្រុកអង្គស្នួួល ខេត្តកណ្តាល ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនពីរករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)នៅ
ចំណុចលើខ្នងប្រឡាយស្ថិតនៅភូមិសេកពង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល
វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យថា សារធាតុញៀន ម៉ាទឹកកក ចំនួន១៤ កញ្ចប់តូចនឹងទូរសព្ទដៃ០១ គ្រឿងម៉ាកiPhone5។

ប្រភពបានបន្តទៀតថា៖ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កម្លាំងជំនាញបានទទួលព័ត៌មានពីកម្លាំងមហាជនល្អថាមានជនសង្ស័យកំពុងជួញដូរថ្នាំញៀននៅចំណុចកើតហើតុខាងលើ ភ្លាមនោះកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលំហាច បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ឆែកត្រួតពិនិត្យខ្លួន ជនសង្ស័យឈ្មោះផល ពន្លក ឃើញមានថ្នាំញៀនចំនួន១៤កញ្ចប់តូច ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យ ឈ្មោះ ផល ពន្លក បានឆ្លើយថាខ្លួនពិតជាជួញដូរថ្នាំញៀនពិតមែន ហើយថ្នាំញៀននេះ នូ សុផាន់ណា ហៅពែក នៅភូមិតារត្ន័ ឃុំលំហាច ជាអ្នកឲ្យថ្នាំញៀនមកខ្លួនលក់បន្តក្នុងមួយកញ្ចប់តម្លៃ៣០០០០រៀល ឈរចាំលក់ឲ្យគេតាមផ្លូវ និងធ្លាប់បានប្រើប្រាស់ថ្នាំញៀនរយះពេលជាច្រើនខែមកហើយ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕ដោយសនសុភ័ក្ដ

Facebook Comments
Loading...