មន្ត្រីនគរបាលខេត្តមណ្ឌលគិរីជាង១០០នាក់បានទទួលការលើកទឹកចិត្តពីថ្នាក់ដឹកនាំ

0
1036

ខេត្តមណ្ឌលគិរី៖ មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីជាង១០០នាក់ ត្រូវបានតម្លើងឋានន្តរស័ក្កិ ផ្ទេរភារកិច្ចតែងតាំងមុខតំណែង បំពាក់គ្រឿងឥស្សរិយស និងទទួលប័ណ្ណសរសើរពីថ្នាក់ដឹកនាំ ដែលពិធីនេះបានធ្វើឡើង នារសៀលថ្ងៃទី២០ មិថុនា ២០១៨ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ក្រោមវត្តមាន នាយឧត្ដមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាតំណាងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។

ថ្លែងក្នុងពិធីនោះ នាយឧត្ដមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងប្រធាននាយកដ្ឋានបុគ្គលិក ក៏បានបញ្ជា និងក្រើនរំលឹកដល់មន្ត្រីនគរបាលទាំងអស់ រួមនិងមន្ត្រីនគរបាលដែលទើបទទួលតួនាទី តម្លើងឋានន្តរស័ក្ក និងការសរសើរពីថ្នាក់លើនោះ ត្រូវអនុវត្តភារកិច្ចការងារដោយយកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋតាមតួនាទី និងត្រូវ បង្ក្រាបរាល់បទល្មើសនានា ជាពិសេសបទល្មើសធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព ។ នាយឧត្ដមសេនីយ៍អគ្គស្នងការរង នគរបាលជាតិ ក៏បានលើកទឹកចិត្តដល់មន្ត្រីនគរបាលជាតិ នៃស្នងការនគរបាលបាលខេត្តមណ្ឌលគិរី ដែលពុំទាន់ទទួល បានការតម្លើងឋានន្តរស័ក្កិតែងតាំងមុខតំណែង ត្រូវខិតខំបញ្ចេញស្នាដៃបង្ហាញពីសមទ្ធិផលការងារ ច្បាស់ជាទទួលបាន ការលើកទឹកចិត្តពីថ្នាក់លើជាបន្តបន្ទាប់ហើយ ។

នាយឧត្ដមសេនីយ៍ ប៉ែន វិបុល ក៏បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលខេត្តមណ្ឌលគិរី ត្រូវសហការគ្នាការពារ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឲ្យមានភាពស្ងប់ស្ងាត់ និងដំណើរការរលូន ហើយមន្ត្រី នគរបាលទាំងឡាយមានតួនាទីត្រូវពន្យល់ និងណែនាំដល់ប្រជាពលរដ្ឋ ឲ្យពួកគាត់រុះរាស់ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

ឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងដែរថា មន្ត្រីនគរបាល ខេត្តមណ្ឌលគិរី ដែលត្រូវបានតម្លើងឋានន្តរស័ក្កិ ផ្ទេរភារកិច្ចតែងតាំងមុខតំណែង បំពាក់គ្រឿងឥស្សរិយស និងទទួល ប័ណ្ណសរសើរ សរុបមានចំនួនជាង១០០នាក់ ក្នុងនោះមានបំពាក់ឋានន្តរស័ក្កិចំនួន៧៣នាក់ បំពាក់គ្រឿងឥស្សរិយស ចំនួន២២នាក់ ផ្ដល់ប័ណ្ឌសរសើរចំនួន៤២នាក់ តែងតាំងមុខតំណែងអធិការចំនួន០១នាក់ អធិការរងចំនួន០២នាក់ និងមេបញ្ជាការរង វរព្រំដែន ចំនួន០១នាក់ផងដែរ ៕ដោយ(មនោរម្យ)

Facebook Comments
Loading...