ស្នងការដ្ធាន នគរបាលខេត្តព្រះ សីហនុបង្ក្រាប ក្រុមបងធំ មួយក្រុមដែលធ្វើសកម្មភាពមិនខ្លាចរអាល

0
480

នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១២ និង ៣០នាទី នៅចំណុចជាន់ទីមួយនៃកាស៊ីណូ ញូវហ្គោលឌិនវែល ស្ថិតនៅក្រុមទី១៦ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបក្ខពួកគ្នាច្រើន និងចាប់ជនរងគ្រោះវាយ ដំ ទាត់ធាក់ និងចាប់ដាក់ក្នុងរថយន្តដើម្បីប្រព្រឹត្តិ អំពើ ល្មើសបន្តទៀតលើជនរងគ្រោះ មួយកើតឡើង ។

បង្កឡើងដោយជនជាតិចិនចំនួន ០១ក្រុម បានធ្វើសកម្មភាពជិះរថយន្ត ០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ស្លាកលេខៈ ព្រះសីហនុ ២A-៧២៦៨ ពីកន្លែងដែលពួកគេធ្វើការ ( កាស៊ីណូ ឌីហាវ ) ទៅកាស៊ីណូ ញូវហ្គោលឌិនវែល ពេលទៅដល់ជាន់ទីមួយ នៃកាស៊ីណូ ពួកគេបានធ្វើសកម្មភាព វាយទៅលើជនជាតិចិនចំនួន ០២នាក់ បណ្តាលឲ្យសន្លប់បាត់ស្មារតី បន្ទាប់មកពួកគេបានយកជនរងគ្រោះទាំង ០២នាក់ នោះ បោះចូលរថយន្តដែលពួកគេជិះមក រួចបើកចេញក្រៅ ភ្លាមនោះ យៗងទទួលការរាយការណ៌ពីប្រជាពលរដ្ធភ្លាមនោះ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌធ្ងន់-ស្រាល បានសហការណ៍ជាមួយ កម្លាំងអធិការដ្ឋានក្រុង និងកម្លាំងអន្តរាគមន៍ពិសេសរបស់ស្នការដ្ធាននគរបាលខេត្តព្រះសីហនុ ធ្វើការដេញប្រផាត់ ចាប់ប្រភីង តាមផ្លូវអិល.វី ពេលដល់ផ្លូវអូរ៥ រថយន្តនោះក៏បកត្រឡប់មកផ្លូវអូរ១ វិញ រហូតដល់ចំណុចមុខផ្សារចិន ទើបកម្លាំងសមត្ថកិច្ចយើងស្ទាក់ជាប់ បានរំដោះជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យនិងឃាត់ខ្លួនបានជនសង្ស័យចំនួន ១០នាក់៖ និងរំដោះជនរងរងគ្រោះបាន ចំនួន ០២នាក់៖

១-ឈ្មោះ HUANG CHENG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ញូវហ្គោលឌិនវែល ជាន់ទី១ ផ្នែកអនឡាញ ស្នាក់នៅ ក្រុមទី១៦ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
+រងរបួស ( ធ្ងន់ )
២-ឈ្មោះ HE JUN ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ញូវហ្គោលឌិនវែល ជាន់ទី១ ផ្នែកអនឡាញ ស្នាក់នៅ ក្រុមទី១៦ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
+រងរបួស (ធ្ងន់ )
បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ សេតេ ។

-ជនសង្ស័យចំនួន ១០នាក់៖
១-ឈ្មោះ WU YANG HE ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ DIAO XINGUANG ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ WANG HONG FEI ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៤-ឈ្មោះ ZHANG YI ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៥-ឈ្មោះ JIANG BING LING ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៦-ឈ្មោះ SONG JING XIAO ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៧-ឈ្មោះ ZHANG WEN XUAN ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៨-ឈ្មោះ HOU YI ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៩-ឈ្មោះ ZOU SONG SONG ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
១០-ឈ្មោះ GENG HONG QIANG ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
+វត្ថុតាងចាប់យកបាន៖
-រថយន្ត ០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ស្លាកលេខៈ ព្រះសីហនុ ២A-៧២៦៨ ។
ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត ព្រះសីហនុ ចាត់ការបន្តតាមផ្លូវច្បាប់។

ក្នុងនាមខ្ញុំបាទស្នងការនគរបាលខេត្ត សូម អរគុណ ដល់ប្រជាពលរដ្ធចូលរួមសហការណ៌ជាមួយសមត្ថកិច្ចយើងខ្ញុំ ដូច្នេះខ្ញុំបាទស្នើសុំសហការណ៌បន្តទៀត ពួកយើងខ្ញុំ ការពារនិងបំរើ ប្រជាពលរដ្ធ និងភ្ញៀវជាតិ អន្តរជាតិ និងអ្នកវិនិយោគ គ្រប់ជាតិសាសន៌ ហើយក៌រឹតបន្តឹងការអនុវត្តន៌ច្បាប់ដោយមិនលើកលែង ទៅលើជនណាដែលប្រព្រឹត្តិល្មើសច្បាប់។

Facebook Comments
Loading...