ម៉ូតូបុកម៉ូតូរបួសធ្ងន់2នាក់ស្លាប់1ម្នាក់

0
756

ខេត្តកណ្ដាល៖ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដ៍រន្ធត់មួយ រវាងម៉ូតូ និង ម៉ូតូ ព្រលះគ្នាបណ្តាលឲ្យស្លាប់ម្នាក់ ក្នុងថ្លុកឈាម នៅនឹងកន្លែង កើតហេតុ នឹង២នាក់ទៀត របួសធ្ងន់ ហេតុនេះ បានកើតឡើង កាលពីថ្ងៃអង្គារ៍ ៧កើត ខែបឋមសាធ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៧ នឹង ៣០នាទីយប់ នៅចំណុចផ្លូវលេខ១១០ ស្ថិតនៅភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

បើតាមប្រភព ព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេេតុ មានម៉ូតូ ម៉ាកសង់កូរ៉េ { CT-100 } ពណ៍ក្រហម ពាក់ផ្លាកលេខ កណ្តាល 1X-6492 បើកបរដោយឈ្មោះ តេវ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ វៀតណាម មានទីលំនៅ ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បើកបរទិសដៅ ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៍បានបុកគ្នា ជាមួយម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ័ខ្មៅ ពាក់ផ្លាកលេខកណ្តាល 1U-5769 បើកបរក្នុងទិសដៅ ពីជើងទៅត្បូង បញ្ច្រាស់ទិសគ្នា បើកបរដោយឈ្មោះ សួន សារិត ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរកម្មករ មិនពាក់មួកបណ្ដាល ឲ្យស្លាប់តែម្ដង
រីឯអ្នករួមដំណើរជាប្រពន្ធ ឈ្មោះ សែម ចរិយា ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរកម្មករ មិពាក់មួក { រងរបួសធ្ងន់ } មានទីលំនៅ ភូមិជ្រោយឬស្សី ឃុំប្រសាទ ស្រុកស្អាង ខេត្តកណ្តាលចំណែកជនបង្ករ ជាអ្នកបើកបរម៉ូតូសង់កូរ៉េ រងរបួសធ្ងន់។

ករណីគ្រោះគ្នាក់ចរាចរណ៍ ខាងលើនេះ ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅដល់ កន្លែងកើតហេតុ ភ្លាមៗផងដែរ នឹងបានពិនិត្យ ធ្វើការវាស់វែង កន្លែងកើតហេតុ រួចក៍បានប្រគល់សាសព ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី រីឯអ្នករងរបួស ត្រូវបានបងប្អូន ដឹកយកទៅសង្គ្រោះ នៅភ្នំពេញ ចំណែកវត្ថុតាងទាំងពីរ សមត្ថកិច្ច បានយកមករក្សាទុក នៅអធិការដ្ឋាន នគរបាល ស្រុកស្អាង ដើម្បីកសាងសំណុំរឿង ទៅតាមនីតិវិធីនៃច្បាប់ ។

Facebook Comments
Loading...