រដ្ឋមន្ត្រក្រសួងការពារជាតិ ថ្លែង រលឹកទិវាចងចាំនៃដំណេីរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រយៈពេល ៤១ឆ្នាំហេីយ

0
889

ត្បូងឃ្មុំ៖ ខួបទិវា ៤១ឆ្នាំ នៃដំណេីរឈានទៅរំដោះប្រទេសជាតិ ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៨-២០មិថុនា ២០១៨” នៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ធ្វេីឡេីងនៅព្រឹកថ្ងៃទី ២០មិថុនា ឆ្នាំ២០១៨ នេះ ។

លោក លីឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ថ្ងៃនេះត្រូវបានរំលឹកធ្វេីឡេីង ដេីម្បីរំលឹកខួបលេីកទី៤១ឆ្នាំ “ទិវាចងចាំនៃដំណេីរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ” បេីទោះបីជារយៈពេល ៤១ឆ្នាំ បានកន្លងផុតទៅក៏ពិតមែន ប៉ុន្តែយេីងទាំងអស់គ្នានៅតែចងចាំជានិច្ច ហេីយថែមទាំងដិតដាមក្នុងក្រអៅបេះដូងរបស់យេីងទាំងអស់គ្នាជានិច្ចជាកាល មិនអាចបំភ្លេចបានឡេីយ នូវគំរូវិរៈភាពដឹកនាំដ៏ឧត្តុង្គឧត្តម និងគុណូបការៈដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានពុះពារយ៉ាងអង់អាចក្លាហាន ហ៊ានធ្វេីពលិកម្មសព្វបែបយ៉ាង ឆ្លងកាត់ឧបសគ្គ និងការលំបាកយ៉ាងច្រេីនឥតគណនាចេញដំណេីរ ដេីម្បីធ្វេីការតស៊ូយ៉ាស្វិតស្វាញឈានឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងបុព្វហេតុរំដោះប្រទេសជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីការកាប់សម្លាប់ រួចផុតពីនឹមត្រួតត្រាដ៏ខ្មៅងងិតព្រៃផ្សៃសាហាវឃោរឃៅយង់ឃ្នងនៃរបបប្រល័យពូជសាន៍ ប៉ុល ពត ។

លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ចំពោះវិរៈភាពដឹកនាំដ៏អង់អាចក្លៀវក្លាធ្វេីពលិកម្មគ្រប់បែបយ៉ាងក្នុងការពុះពារតស៊ូជម្នះនូវរាល់ឧបសគ្គ និងការលំបាកយ៉ាងច្រេីន រាប់មិនអស់ ដេីម្បីរំដោះសង្គ្រោះប្រទេសជាតិមាតុភូមិ ឱ្យរស់រានមានជីវិតឡេីងវិញ ព្រមទាំងបានបន្តដឹកនាំប្រទេសកម្ពុជា នាំមកនូវឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យអព្យាក្រឹត និងវឌ្ឍនភាពសង្គម មានការអភិវឌ្ឍន៍ រីកចំរេីនលេីគ្រប់វិស័យដល់សព្វថ្ងៃនេះ ។ សូមគោរពថ្លែងអំណរគុណ និងសំដែងនូវការដឹងគុណដ៏ស្មោះចំពោះវិរជន និងវិរៈជនដ៏ឆ្នេីមដទៃទៀត ដែលបានរួមចំណែកយ៉ាងធំធេង និងគុណូបការៈ មិនអាចកាត់ថ្លៃបាន បុព្វហេតុដ៏ឧត្តុង្គឧត្តមវិសេសវិសាលថ្លៃថ្លានេះ ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា ថ្ងៃ ២០មិថុនា ១៩៧៨ ជាថ្ងៃប្រវត្តិសាស្ត្រ មិនអាចកាត់ថ្លៃបាន ជាចំណុចចាប់ផ្តេីមនៃចលនាតស៊ូ ដែលផ្តេីមចេញពីគំនិតដ៏ឈ្លាសវៃដឹកនាំដេីម្បីរំដោះប្រជាជន ប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាស្ត្រ ប៉ុល ពត របស់សម្តេចប្រមុខរដ្ឋាភិបាលរបស់យេីង មកដល់ពេលនេះ ប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍លេីគ្រប់វិស័យ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពសព្វបែបយ៉ាង ដូច្នេះ អ្វីៗដែលមាន គឺ ដោយសារមានថ្ងៃប្រវត្តិសាស្រ្តដែលមិនអាចកាត់ថ្លៃបាននេះ ជាមូលដ្ឋានយ៉ាងពិតប្រាកដ ។ ហេីយសម្តេចពិជ័យសេនា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងស្រុកមេមត់ ក៏ដូចក្នុងខេត្តត្បូងឃ្មុំទាំងអស់នាំគ្នាទៅចូលរួមបោះឆ្នោត ដេីម្បីជ្រេីសរេីសតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី ២៩កក្កដា ២០១៨ ខាងមុខនេះឱ្យបានគ្រប់គ្នា៕

Facebook Comments
Loading...