ហាងកាហ្វេរយីហោSports Caffeដែលបង្កប់ល្បែងស៊ីសងខុសច្បាប់ត្រូវសមត្ថកិច្ចក្រុតាខ្មៅចុះបង្ក្រាប….!

0
1076

កណ្ដាល៖នគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកណ្ដាលដឹកនាំដោយ លោកវរសេនីយ៍ឯកឡាក់ម៉េងធីនឹងមានការណ៏សម្របសម្រួលពីលោកឯកស៊ុនរស្មីព្រះរាជអាជ្ញារងអមសាលាខេត្តកណ្ដាលបានឆ្មក់ចូលបង្កា្របទីតាំងហាងកាហ្វេរដែលបង្កប់នូវល្បែងខុសច្បាប់។

ការបង្ក្រាបនេះបានធ្វើឡើងនៅថ្ងៃទី១៩.០៦.២០១៨ វេលាម៉ោង១៤.៣០នាទីនៅ
ចំណុចភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលឃាត់ខ្លួនជនសង្ស័យបាន ០៦នាក់ ១.ឈ្មោះប្រាក់ បុងហ៊ុយភេទប្រុស អាយុ១៧ឆ្នាំ ភូមិកណ្តាល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (បុគ្គលិក) ។
២.ឈ្មោះ ហ៊ែល ឧស្សាហ៍ ភេទ ស្រី អាយុ១៨ឆ្នាំ ភូមិផ្ទះជួល ឃុំចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ(បុគ្គលិក)។
៣. ឈ្មោះគាំ អូនរស្មី ភេទស្រី អាយុ២៣ឆ្នាំ ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល(បុគ្គលិក)។
៤.ឈ្មោះ ប៉ម មេសា ភេទប្រុស អាយុ៣៨ឆ្នាំ ភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល(អ្នកលេង)។
៥.ឈ្មោះ ហេង រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានី ភ្នំពេញ
(អ្នកលេង)។
៦.ឈ្មោះ កើ សាន់ ភេទប្រុស អាយុ៤៦ឆ្នាំ ភូមិព្រែកតាពៅ១ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល(អ្នកលេង)។

វត្ថុតាងចាប់យក៖
១.ម៉ាស៊ីន ម៉ូនីទ័រ ០៤គ្រឿង
២. កំព្យូទ័រ០៦គ្រឿង
៣.ម៉ូតូ ០៦គ្រឿង
៤.លុយ ១.៧០០.០០០៛ និង១៣៣$
៥.ម៉ាស៊ីនគិតលេខ០៣គ្រឿង

៦.កៅអីបត់០៣,កៅអីខ្ពស់០៥, តុ០៣
៧.ម៉ាស៊ីនព្រីន បុងបាល់០២គ្រឿង
៨.រ៉ូល បាល់០៤ដុំធំៗ,
៩.ធុងហិបឆ្នោត០១
១០.សន្លឹកឆ្នោតផ្សងសំណាង០៧ដុំធំៗ
១១.ត្រាផេរ ០២ និងបុងចាក់បាល់រួមមួយចំនួនទៀត។

ប្រភពពីរសមត្ថកីច្ចបានអោយដឹងថា៖នៅថ្ងៃកើតហេតុខាងលើកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះបង្ក្រាបល្បែងស៊ីសង(ភ្នាល់បាល់ កេណូនិងកន្ទុយលេខ)ស្ថិតនៅចំណុចភូមិ តាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅក្នុងហាកាហ្វេយីហោ ស្ពតកាហ្វេ ដែលបានបើកឲ្យមានការភ្នាល់បាល់ តាមប្រព័ន្ធអ៊ីនធឺណែតនិងចាក់កេណូ KENO
មានន័យថា៖ ចាក់ស៊ីសងភ្លាមៗរាល់៣នាទីម្តង) ហើយមានកម្មវិធីស៊ីសងពិសេសជាច្រើន ដូចជា
១.ចាក់ចាប់៥-៧គូរ ចាញ់ដាច់ទាំងអស់សងដើមគុណនិង២
២.ចាក់៨គូរ ចាញ់ដាច់ទាំងអស់ចាប់ពី២ដុល្លារឡើងទៅ សង ១០០ដុល្លារ
៣.ចាក់៩គូរចាញ់ដាច់ទាំងអស់ចាប់ពី២ដុល្លារឡើងទៅសង ២០០ដុល្លារ
៤.ចាក់១០គូរចាញ់ដាច់ទាំងអស់ចាប់២ដុល្លារ ទៅ៩ដុល្លារបានទូរស័ព្ទiPhone ចំនួន០១គ្រឿង
៥.ចាក់១០គូរចាញ់ដាច់ទាំងអស់ចាប់១០ដុល្លារឡើង និងទទួលបានម៉ូតូហុងដាឌីមសេរីថ្មីចំនួន
០១គ្រឿង។

ករណី បង្ក្រាបល្បែងស៊ីសងនេះដែរសមត្ថកិច្ចបាន បន្តចាត់ការតាមនីតិវិធី៕ ដោយសនសុភ័ក្ដ

Facebook Comments
Loading...