សម្តេចចៅហ្វាវាំងជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូចំនួន៨០០នាក់មកពីស្រុកក្រុងក្នុងខេត្តកំពង់ឆ្នាំង

0
825

កំពង់ឆ្នាំង៖ សមាជិកអចិន្ត្រៃគណះកម្មាធិការកណ្តាលគណះបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំងសម្តេចចៅហ្វាវាំង គង់សំអុល បានធ្វើការសំណូមពដល់លោកគ្រូអ្នកគ្រូទាំងអស់ត្រូវតែចូលរួមអោយអស់ពីលទ្ធភាពក្នុងការកែទម្រុងលើវិសយ័អប់រុំប្រកបដោយការទទួលខុសត្រូវខ្ពស់សម្រាប់ធុនធានមនុស្សក៍ដូចជាអនាគត់ប្រទេសជាតិក្នុងការថែរក្សាសុខសន្តិភាពស្ថេរភាពនិងឯកភាពជាតិត្រូវតែការពារអោយបានគង់វង្សបើទោះជាស្ថិតក្នុងតម្លៃណាក៍ដោយ ។ 

សំណូមពបែបនេះបានធ្វើឡើងក្រោមអធិបតីភាពសម្តេចចៅហ្វាវាំង គង់សំអុល អំដំណើរដោយឯកឧត្តម គុយសុផល រួមនិងអស់លោកលោកស្រីដែលជាសហការរីនិងមានការចូលពីអភិបាលខេត្តកំពង់ឆ្នាំងលោកឈួចន្ទ័ឌឿននិងលោកគ្រូអ្នកគ្រូមកពីបណ្តាសាលានិងវិទ្យាលយ័ក្នុងខេត្តកំពង់ឆ្នាំងចំនួន៨០០នាក់ ។  

ពិធីជួបសំណេះសំណាលជាមួយនិងលោកគ្រូអ្នកគ្រូធ្វើឡើងនៅថ្ងៃទី១៧មិថុនា២០១៨ម្សិលមិញនៅក្នុងទីស្នាក់ការគណះបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ។ សម្តេចចៅហ្វាវាំងបានមានប្រសាសន៍លើកឡើងថាក្នុងនិតិការទី៥នៃរដ្ឋសភានេះវិសយ័អប់រុំត្រូវបានធ្វើការកែទម្រុងយ៉ាងស៊ីជម្រៅនិងនៃអោយមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើនរួមមាន ការពង្រឹងគុណភាព សមត្ថភាពវិសយ័អប់រុំនៅគ្រប់កំរិតនិងគ្រប់គ្រិះស្ថានដោយលុបបំបាត់ការលួចចម្លងគ្នានៅក្នុងពេលប្រឡងនានានិងការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលើផ្នែកសុខមាភាពនិងគុណតម្លៃក្នុងការលះបង់របស់លោកគ្រូអ្នកគ្រូទាំងអស់ក្នុងការរួមចំណែកអភិវឌ្ឍន៍ធន់ធានមនុស្សនៅកម្ពុជាផងដែរដោយបានចាត់ទុកវិសយ័អប់រុំជាវិសយ័អាទិភាពជាងគេដែលប្រកបដោយគុណភាពសមត្ថភាពនិងគុណធម៍ហើយក៍ជាគន្លិះសម្រាប់ទ្រទ្រុងកំណើនសេដ្ឋកិច្ចប្រកួតប្រជែងរបស់ប្រទេសទាំងពេលបច្ចុប្បន៍និងអនាគត់ផងដែរ ។  

ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំងម្តេចចៅហ្វាវាំងបានបញ្ជាក់ទៀតថាសូមលោកគ្រូអ្នកគ្រូទាំងអស់មិនត្រូវជឿទៅលើពតរ័មានដែលមានលក្ខណះញុះញុងបំបែកបំបាក់បណ្តាលអោយមានគ្រោះមហន្តរាយដល់សង្គមពីក្រុមអគតិមួយចំនួនដែលចិញ្ចឹមចិត្តបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ដែលបានកើតចេញពីការបោះឆ្នោតដោយឆន្ទះប្រជាពលរដ្ឋ ។ 

សម្តេចចៅហ្វាវាំងបានធ្វើការផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូសូមចូលរួមអនុវត្តន៍នូវកាតព្វកិច្ចនិងសិទ្ធជាប្រជាបលរដ្ឋដែលបានកំណត់ដោយគ ជ ប ដោយទៅបោះឆ្នោតទាំងអស់គ្នាទៅបោះឆ្នោតទាំងអស់គ្នាដើម្បីជ្រើសរើសតំណាងរាស្ត្រនិតិការទី៦នៅថ្ងៃទី២៩កក្កដា២០១៨គឺទៅបោះឆ្នោតជូនគណះបក្សប្រជាជនកម្ពុជានិងបន្តគាំទ្របេក្ខភាពសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីគ្រប់ៗអាណ្ណតិដើម្បីថែរក្សាសុខសន្តិភាពស្ថេរភាពនយោបាយនិងបន្តការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនទៀត ។ 

នៅបញ្ចប់ពិធីមានការចែកជូនវត្ថុអនុស្សាវរីយ៍កំដដៃជូនដល់លោកគ្រូអ្នកគ្រូទាំង៨០០នាក់ផងដែរ ៕  ជាវិត្ថា កំពង់ឆ្នាំង 

Facebook Comments
Loading...