ធ្លាប់ជាប់គុកពីរដងពីរបទជួញដូរគ្រឿងញឿនមិនរៀងចេញមកប្រព្រឹត្តទៀត

0
741

កណ្ដាល៖ ការលំហូរចូលនៃគ្រឿងញៀនបាននឹងកំពុងធ្វើអោយមនុស្សបាត់បង់នូវសតិដើរព្រឹត្តនូវអំពើរដែលសង្គមស្អប់ខ្ពើមយើងត្រូវជៀសអោយឆ្ងាយពីរគ្រឿងញៀនផ្ដើមចេញពីរខ្លូនយើង។

បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្ដិ៌បានសហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនអធិការដ្ឋានស្រុកស្អាងបានធ្វើការឃាត់ខ្លួនពីបទ
ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)។

កើតហេតុ ៖ នៅថ្ងៃ ច័ន្ទ ០៦កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៧និង៣០នាទីនៅចំណុច ផ្ទះរបស់ឈ្មោះ មួន ណនភូមិ រកាលើ ឃុំ ខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។

លោកសេងសុជាតិអធិការស្រុកស្អាងបានប្រាប់ភ្នាក់ងារអោយដឹងថា៖ជនសង្ស័យចំនួន០១នាក់ (ឃាត់ខ្លួន)មានឈ្មោះ មួន ណន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ រកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ហើយជនសង្សយ ក៏ធ្លាប់ជាប់ពន្ធនាគារ ចំនួន ០២លើក ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនរួចមកហើយ។
វត្ថុតាងចាប់យករួមមាន៖
១ / ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០១កញ្ចប់ធំ សំភារៈវេចខ្ចប់ និងប្រើប្រាស់មួយចំនួន ទៀត។

ប្រភពបានបន្តទៀតថា៖ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលខ្ពប , ក្រុមប្រឹក្សាឃុំ និងលោកមេភូមិរកាលើ បានចុះដល់ចំណុចកើតហេតុ ប៉ុន្តែជនសង្ស័យឈ្មោះ មួន ណន បានឃើញសមត្ថកិច្ចនគរបាល រួចរត់ទៅទិសខាងលិច ភ្លាមនោះសមត្ថកិច្ចនគរបាល បានដេញតាមឃាត់ខ្លួនបាន រួមនឹងម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ ដែលជនសង្ស័យ ទំលាក់ចោលនៅគុម្ពចេក បន្ទាប់មកសមត្ថកិច្ចនគរបាល បានបន្តទៅធ្វើការត្រួតពិនិត្យ ឆែកឆេរផ្ទះរបស់ជនសង្ស័យ បានរកឃើញសំភារៈវេចខ្ចប់ ប្រើប្រាស់មួយចំនួននៅក្នុងផ្ទះ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ មួន ណន បានសារភាពថា ខ្លួនទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ តម្លៃ១,០០០,០០០៛
(មួយលានរៀល)ពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅចំណុចវាលខ្សាច់ ចាក់អង្រែលើ រាជធានីភ្នំពេញ ដើម្បីយកមកវេចខ្ចប់លក់ក្នុង០១កញ្ចប់ តម្លៃ ១៥$ ។បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ។

គួររំលឹកផងដែរថាសមត្ថិកិច្ចតែងតែបង្ក្រាបរាល់មុខសញ្ញាចែកចាយគ្រឿងញៀនបានជាច្រើនតែមុខសញ្ញាខ្លះជាមុខសញ្ញាដដែលខ្លះធ្លាប់ជាប់
ពន្ធធនាគារពីរទៅបីដងតែមិនរៀងឫមួយនៅពន្ធធនាគាមិនមែនជាកន្លែងកែប្រែទេបានជាជាប់ហើយនៅតែមិនរៀងចឹង៕ ដោយសនសុភ័ក្ដ

Facebook Comments
Loading...