ឯកឧត្តម ណុប រ័ត្ននិមល បានជួបសំណេះសំណាលជាមួយសមាជិកបក្សប្រជាជនកម្ពុជាចំនួនបីឃុំ… !

0
806

កណ្ដាល៖ ឯកឧត្តម ណុប រ័ត្ននិមល តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍កត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នឹងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ហើយជាប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកកណ្តាលស្ទឹង អមដំណើរដោយឯកឧត្តមណុប រតនៈ ប្រធានគណៈអចិន្ត្រៃយ៍ គណគណៈពង្រឹងមូលដ្ឋានឃុំព្រែកស្លែងឯកត្តម អ៉ិត ឋានរ័ត្ន អនអនុប្រធានទី១ឯកឧត្តម ឆែម រតនៈវិសាល អនុប្រធានទី២ គណៈពង្រឹងឃុំព្រែកស្លែង និងមានការចូលរួមពីសំណាក់លោក លោកស្រីមន្ត្រីស្រុកកណ្តាលស្ទឹង ។

នៅព្រឹកថ្ងៃអាទិត្យ ៥កើត ខែបឋមមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះបានអញ្ជើញចូលរួមសំណេះសំណាលជាមួយកម្មករយុវជនដែលជាសមាជិកបក្សចំនួន៣ឃុំ
១ ឃំុព្រែកស្លែង
២ ឃំុបឹងខ្យាង
៣ ឃំុសៀមរាប
អ្នកចូលរួមប្រមាណ ១២២០នាក់ប្រុសមាន៣២នាក់ ដែលស្ថិតនៅក្នុងវត្តវិហ៊ារត្រាញ់ភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងពិធីសំណេះសំណាលនេះដែរឯកឧត្តមបានផ្ដាំផ្ញើរដល់សមាជិកទាំងអស់សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ខែ០៧ឆ្នាំ២០១៨នេះអោយបានគ្រប់គ្នាៗលោកបានបន្តទៀតមានតែគណះបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនមិនត្រឹមតែធ្វើការរំដោះប្រទេសជាតិអោយរួចផុតពីរបបប្រល័យពូជសាសន៍នោះទេគឺបាននាំសន្តិភាពពេញលេញជូនជាតិមាតុភូមិនិងធ្វើការអភិវឌ្ឍន៍
ប្រទេសជាតិមានការរើកចំរើនគ្រប់វិស័យឆ្ពោះ
ទៅមុខជានិច្ច។

ជាទីបញ្ចប់ឯកឧត្តមបានឧបត្ថម្ភសមាជិកចូលរួមក្នុង១នាក់បានថវិការចំនួន២០០០០រៀល ហើយឯកឧត្តមបានឧបត្ថម្ភថវិការដល់ស្រ្ដីដែលមានផ្ទៃពោះចំនួន២៥នាក់ក្នុង១នាក់៥០០០០រៀលបន្ថែម ប្រជាការពារ ឯកឧត្តមបានឧបត្ថម្ភចំនួន៣ឃុំក្នុង១ឃុំ ២០០០០០រៀល ផងដែរ៕ ដោយសនសុភ័ក្ដ

Facebook Comments
Loading...