ស្ត្រីឥណ្ឌូណេស៊ីម្នាក់ត្រូវថ្លាន់យក្សលេបទាំងរស់

0
494

ឥណ្ឌូណេស៊ី ៖ តាមប្រភពទូរទស្សន៍ Chanel News Asiaកាលពីថ្ងៃអាទិត្យបានផ្សាយឲ្យដឹងថាស្ត្រី ឥណ្ឌូណេស៊ីម្នាក់ត្រូវបានគេរកឃើញនៅក្នុងពោះថ្លាន់យក្សមួយក្បាល ក្រោយពេលដែលគេចាប់វា បាននៅក្បែរសួនបន្លែរបស់ស្ត្រីរងគ្រោះនោះតែម្តង។

ស្ត្រីវ័យ៥៤ឆ្នាំរូបនេះឈ្មោះWa Tibaត្រូវបានអ្នកភូមិរកសាកសពឃើញក្នុងពោះថ្លាន់ក្រោយពីគេស ម្លាប់បានសត្វពស់មួយក្បាលដែលមានប្រវែងជាង៧ម៉ែត្រនេះ។ហេតុការណ៍កើតឡើងនៅភូមិPersiapan Lawela នៃប្រជុំកោះMuna នៃប្រទេសឥណ្ឌូណេស៊ី។លោកប្រញានភូមិបាននិយាយប្រាប់អ្ន ករាយការណ៍ព័ត៌មានថា ៖ពួកអ្នកភូមិសង្ស័យថា ពស់យក្សនេះបានលេបនាងWa Tibaដូច្នេះក្រោ យពីចាប់វាបានហើយយើងក៏សម្រេចសម្លាប់វាដោយវះពោះតែម្តង ហើយក៏បានឃើញសាកសពរបស់នាងតែម្តង។

ដោយបាត់រូបនាងពីសួនបន្លែតាំងពីយប់ថ្ងៃព្រហស្បត្តិ៍ពួកអ្នកភូមិប្រមាណ១០០នាក់បានចាត់គ្នាតាមរកនាងគ្រប់ទីកន្លែង។អ្នកភូមិបានរកឃើញពស់ថ្លានយក្សមួយក្បាលនេះនៅចម្ងាយប្រមាណ៣០ ម៉ែត្រពីស្បែកជើងរបស់នារីរងគ្រោះ។ពួកគេបានឃើញថាក្បាលរបស់នាងថ្លាន់យក្សលេបមុនចំណែ កដងខ្លួននៅល្អមិនមានស្លាកស្នាមអ្វីទេ៕

Facebook Comments
Loading...