រន្ធត់ណាស់! ក្បួនរថយន្តរបស់សម្តេចក្រុមព្រះនរោត្ដម រណរិទ្ធិ ជួបគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកព្រៃនប់

0
991

ខេត្តព្រះសីហនុ៖ (ដំណឹងបឋម) ក្បួនរថយន្តរបស់សម្តេចក្រុមព្រះនរោត្ដមរណរិទ្ធឹ ជួបគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤ ក្នុងឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់ ម្តុំចាក់សំរាម វេលាម៉ោងជិត១០ព្រឹក ថ្ងៃទី១៧.០៦.២០១៨នេះ បណ្តាលអោយមនុស្សមួយចំនួនរងរបួស ។

សេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចបញ្ចាក់ថា គ្រោះថ្នាក់នេះគឺជាការបុកប៉ះគ្នា រវាងរថយន្ត ម៉ាកBMW ពណ៌ទឹកប្រាក់ ស្លាកលេខ រដ្ឋសភា ២.០៩០ និងរថយន្តម៉ាកHighlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ២L-៩៦៦៧ និងថាក្នុងចំណោមអ្នករងគ្រោះ ក៏មានសម្តេចក្រុមព្រះ និងអ្នកម្នាង(ប្រពន្ធ) របស់ព្រះអង្គក៏ទទួលរងរបួសដែរ ហើយភ្លាមៗសមត្ថកិច្ចបានអន្តរាគមន៍ បញ្ជូនជនរងគ្រោះមកកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះ ។

Facebook Comments
Loading...