បុរសម្នាក់រំលោភទារិកាអាយុ១ខែជាប់អន្ទាក់ប៉ូលីស

0
1271

ប្រទេសឥណ្ឌា ៖ តាមកាសែតហិណ្ឌូ ថែមបានផ្សាយឲ្យដឹងថាបុរសម្នាក់ត្រូវបានប៉ូលីសចាប់ខ្លួនកា លពីថ្ងៃសុក្រម្សិលមិញនេះនៅក្នុងទីក្រុងLoni Kalbhorពីបទរំលោភទារិកាទើបមានវ័យត្រឹមតែ១ខែ ប៉ុណ្ណោះ។

ប៉ូលីសបាននិយាយថាជនល្មើសឈ្មោះMalhari Bansodeអាយុ៦៥ឆ្នាំបានទៅលួចយកទារិកានេះ ពីឪពុក ម្តាយរបស់វាដែលកំពុងតែដេកលក់ ដែលក្រុមគ្រួសារនេះជាជនអន្តោប្រវេស្តន៍មកពីសហ គមន៍តាមីល ណាឌូ។ពួកគេទាំង៣នាក់ម៉ែកូនបានដេកលង់លក់នៅតាមចិញ្ចើមផ្លូវ ក្បែផ្លូវរថភ្លើងនៅ តំបន់នៃទីក្រុងLoni Kalbhor ។

ម្តាយរបស់ទារកនេះបាននិយាយប្រាប់ប៉ូលីសថា កូនរបស់នាទំនងជាត្រូវជនល្មើសលួចយកទៅនៅ វេលាពាក់កណ្តាលអាធ្រាត្រ ។ពេលដែលភ្ញាក់ខ្លួនរកូនមិនឃើញនាងក៏ដាស់ប្តីឲ្យភ្ញាក់ហើយទៅប្តឹង ប៉ូលីសតែម្តង។

នៅព្រលឹមថ្ងៃសុក្រក្រុមអ្នកស៊ើបអង្កេតបានរកឃើញសាកសពទារិកានេះ ដោយក្បាលរបស់វាមាន ស្នាមរបួសយ៉ាងខ្លាំងមើលមុខលែងស្គាល់ទៅហើយ។ក្រោយពីធ្វើកោសល្យវិច័យ ទើបដឹងថាទារិកា នេះត្រូវបានជនល្មើសរំលោភមុនពេលសម្លាប់។

តាមរយៈកាមេរ៉ាCCTVប៉ូលីសក៏មានតម្រុយយ៉ាងច្បាស់លាស់ហើយកំណត់មុខសញ្ញាឈានទៅដល់ការចាប់ខ្លួនជនល្មើសតែម្តង។បូលីសបានប្រើរយៈពេល៤ម៉ោងទើបចាប់ឃាតករនេះបាន ហើយ វានៅមានភាពស្រវឹងក្នុងខ្លួនយ៉ាងជោគជាំទៀតផង៕

Facebook Comments
Loading...