លោកសង្ឃមីយ៉ាន់ម៉ាជ្រុលនិយមម្នាក់ត្រូវកាត់ទោសនៅក្នុងប្រទេសស្រីលង្កា

0
1095

ប្រទេសមីយ៉ាន់ម៉ា ៖ កាលពីថ្ងៃព្រហស្បត្តិ៍តុលាការនៅក្នុងប្រទេសស្រីលង្កា បានកាត់ទោសលោកសង្ឃមីយ៉ាន់ម៉ាជ្រុលនិ យមមួយអង្គឲ្យជាប៉ពន្ធនាគាររយៈពេល៦ខែពីបទបំភិតបំភយ័ស្ត្រីម្នាក់ដែលប្តីរបស់គាត់ជាអ្នកគូរគំនូ រត្លុកបានបាត់ខ្លួនចាប់តាំងពីកងទ័ពមីយ៉ាន់ម៉ាចាប់យកទៅនោះ។

តុលាការក្នុងតំបន់Homagamaជិតទីក្រុងកូឡំបូ បានពិន័យព្រះសង្ឃដែលមាននាមថា ហ្កាណាសា រ៉ាអង្គនេះជាប្រាក់១៥០០រូពីផងដែរ។នេះជាលើកដំបូងហើយដែលព្រះសង្ឃហ្កាណាសារ៉ាត្រូវបានតុ លាការកាត់ទោស បើទៅបីជាព្រះអង្គនៅមានសំណុំរឿងរាប់មិនអស់ជាច្រើនទៀតនៅក្នុងដៃតុលាកា រក៏ដោយ។លោកសង្ឃអង្គនេះអាចនឹងត្រូវប្រឈមមុខនឹងបទឧក្រឹដ្ឋជាច្រើនប្រឆាំងនឹងជនជាតិមូស្លឹ មនៅក្នុងសហគមន៍អ្នកកាន់ព្រះពុទ្ធសាសនាភាគច្រើននៅក្នុងប្រទេសស្រីលង្កា។

ក្រោយតុលាការប្រកាសសាលក្រមហើយ លោកសង្ឃ ហ្កាណាសារ៉ាមានបំណងធ្វើសេចក្តីថ្លែងការ ណ៍មួយ ប៉ុន្តែត្រូវបានតុលាការជំទាស់និងអូសចេញទៅក្រៅ។ប៉ុន្តែនៅខាងក្រៅបន្ទប់តុលាការព្រះស ង្ឃអង្គនេះបានស្រែកខ្លាំងៗថា ៖អាត្មាបានធ្វើការងាររបស់អាត្មាដើម្បីមាតុភូមិរបស់អាត្មា។អាត្មាគ្មាន ការសោកស្តាយចំពោះអ្វីដែលអាត្មាបានធ្វើនោះទេ។ បន្ទាប់មកព្រះអង្គក៏ត្រូវបាន អូសឡើងរថយន្តបឺសបញ្ជូនទៅពន្ធនាគារតែម្តង៕

Facebook Comments
Loading...