អ្នកប្រដាល់ជើងថ្មី លាប រដ្ឋា មានឱកាសប្រកួតជាមួយបរទេស

0
961

ភ្នំពេញ: អ្នកប្រដាល់ជាយដែនលាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃជាលើកដំបូងនៅរសៀលថ្ងៃទី១៧មិថុនាលើសង្វៀនWurkz របស់អាស៊ីអាគ្នេយ៍ ។

នេះជាឱកាសលើកដំបូងហើយដែលអ្នកប្រដាល់ជាយដែនរូបនេះត្រូវការកសាងកេរ្តិ៍ឈ្មោះដើម្បីរកឱកាសប្រកួតជាមួយបរទេសឲ្យបានកាន់តែញឹកញាប់ ។អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៤៥ដង ឈ្នះ៣៣ដង ចាញ់១០ដង និង ស្មើពិន្ទុ ២ ដង ។

ចំពោះអ្នកប្រដាល់អាណនវិញអាចនិយាយបានថានេះជាលើកដំបូងហើយដែលគេធ្វើដំណើរមកប្រកួតនៅស្រុកខ្មែរមិនមាននរណាម្នាក់ដឹងថាតើអ្នកប្រដាល់រូបនេះខ្លាំង ឬខ្សោយនោះទេ ។ បើតាមការអះអាងពីលោកថៃ អ៊ូ ដែលជាអ្នកនាំអ្នកប្រដាល់ថៃមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះថាគ្រូ និង ម្ចាស់ក្លិបរបស់គេអះអាងថាអា ណន មិនអន់ឡើយ ហើយក៏មិនខ្លាំងហួសហេតុដែរ ។

អា ណនមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៧ដង ចាញ់៦ដង និងស្មើពិន្ទុ ២ ដង ។លាប រដ្ឋា ឬ អ្នកប្រដាល់ថៃអា ណនជាអ្នកឈ្នះក្នុងការប្រកួតនេះ ?

រឿង សារ័ត្នក្លិបទ័ពឆ័ត្រយោង៩១១ ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃអ៊ូ រ៉ូនូដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។

សារ័ត្នមានឈ្មោះក្នុងបញ្ជីនៃការប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់៦៥គីឡូក្រាមនេះ ។ សម្រាប់ការប្រកួតនេះគឺជាការកំដៅសាច់ដុំដ៏សំខាន់របស់អ្នកប្រដាល់កម្ពុជារូបនេះ ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន ៧៥ ដង ឈ្នះ៥៩ដង ចាញ់១៣ដង និង ស្មើពិន្ទុ ៣ ដង ។

ចំពោះអ៊ូ រ៉ូនូវិញគេធ្លាប់មកប្រកួតនៅស្រុកខ្មែរ២-៣ដងហើយ គេមិនមែនជាដុំសាច់ដែលស្រួលទំពារនោះទេ ព្រោះក្រៅពីកម្លាំងរឹងមាំល្អនោះកលល្បិច និងភាពរហ័សរហួនរបស់គេតែងតែធ្វើឲ្យគូប្រកួតជួបការលំបាក ។គេមានប្រវត្តិប្រកួតចំនួន៦៣ដង ឈ្នះ៥៤ដង ចាញ់៩ដង ។នរណាឈ្នះក្នុងការប្រកួតនេះ ?

Facebook Comments
Loading...