កីឡាករRonaldoទទួលយកការជាប់ពន្ធនាគារនិងបង់ប្រាក់ពិនយ័ក្នុងករណីមិនបង់ពន្ធ

0
898

កីឡាករខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្លឹបរៀលម៉ាឌ្រីតនិងជាខ្សែប្រយុទ្ធលំដាប់អន្តរជាតិរបស់ព័រទុយហ្កាល់ លោក Ronaldo អាយុ៣៣ឆ្នាំត្រូវបានទទួលការចោទប្រកាន់ថាបានបន្លំប្រាក់ពន្ធកាលពីឆ្នាំមុនចំនួន ១២,៩លានផោន ប៉ុន្តែគាត់បានបដិសេធន៍រាល់ការចោទប្រកាន់នេះ។លុះក្រោយមកRonaldoបាន ទទួលយល់ព្រមបង់ប្រាក់នេះកាលពីខែមិថុនាឆ្នាំ២០១៧ប៉ុន្តែរដ្ឋាភិបាលអេស្ប៉ាញបានបដិសេធន៍។

ពេលនេះRonaldo បានយល់ព្រមតាមចំណាត់ការរបស់តុលាការហើយ គឺត្រូវទទួលយល់ព្រមការជាប់ពន្ធនាគារនិងបង់ប្រាក់ពិនយ័១៦,៤លានផោនទៀតចំពោះរឿងនេះ។

ព័ត៌មាននេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេល ការប្រកួតរវាងក្រុមកីឡាបាល់ទាត់ពរ័ទុ យហ្កាល់ត្រូវជួបជាមួយជើងខ្លាំងអេស្ប៉ាញក្នុងការព្រឹត្តិការណ៍World Cupនៅប្រទេសរុស្សី។ប៉ុន្តែដំ ណឹងនេះមិនប៉ះពាល់ដល់អារម្មណ៍របស់រ៉ូណាល់ដូឬក៏មិត្តរួមក្រុមនោះទេ ព្រោះថានៅក្នុងការប្រកួត កាលពីយប់រំលងអាធ្រាត្រថ្ងៃទី១៦ខែមិថុនា ក្រុមអេស្ប៉ាញមិនអាចយកជ័យជំនះលើព័រទុហ្កាល់បា នឡើយគឺលទ្ធផលបានត្រឹម៣ស្មើតែប៉ុណ្ណោះ៕

Facebook Comments
Loading...