បុរសជនជាតិថៃម្នាក់បាញ់សម្លាប់ប្រពន្ធនិងឪពុកក្មេកនៅក្នុងមន្ទីរពេទ្យ

0
1034

ប្រទេសថៃ៖ កាលពីម្សិលមិញបុរសជនជាតិថៃដ៏មានកំហឹងម្នាក់បានដកកាំភ្លើងចេញពីក្នុងស្រោមរួច បាញ់សំដៅទៅលើឪពុកក្មេកនិងប្រពន្ធរបស់ខ្លួនបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។បន្ទាប់មកបុរសម្នាក់នេះក៏បានយកកាំភ្លើងទៅលាក់ទុកនៅក្នុងព្រះវិហាមួយកន្លែង។រឿងហេតុនេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យណាខន ផាធំកាលពីវេលារសៀលថ្ងៃសុក្រ។ក្នុងពេលមានការបើកការបាញ់ ប្រហារនេះបងប្អូនសាច់ញ្ញាតិជនរងគ្រោះដែលទៅសួរសុខទុក្ខអ្នកជម្ងឺនៅក្នុងមន្ទីរពេទ្យបានចែកផ្លូវ គ្នារត់ទាំងភ្នែកនៅកញ្ចឹងក។

ជនល្មើសឈ្មោះឆាយ៉ាផនដែលរងរបួសដែរនោះក៏ត្រូវបានបញ្ជូនទៅធ្វើការវះកាត់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ផងដែរ ទើបចាត់ការតាមផ្លូវច្បាប់ជាក្រោយ។ប៉ូលីសបានិយាយថាឆាយ៉ាផនបានជូនប្រ ពន្ធរបស់ខ្លួនមកកាន់មន្ទីរពេទ្យដោយមានឪពុកក្មេកដែលមិនសូវត្រូវគ្នានោះក៏រួមដំណើរមកដែរ។ បុរសនេះមានគំនុំជាមួយលោកថា​ណាំស្រ៊ីជាឪពុកក្មេកតាំងពីយូរណាស់មកហើយដោយសារតែឪពុក ក្មេកចាក់រុកប្រពន្ធគាត់ឲ្យលែងគាត់ចោលព្រោះមិនដែលជួយធ្វើកិច្ចការផ្ទះ ដើរលេងបាត់ពីផ្ទះនិងតែ ងតែរករឿងឈ្លោះប្រកែកជាមួយប្រពន្ធ។

នៅក្នុងបន្ទប់រង់ចាំជនល្មើសបាន រំលឹករឿងនេះឡើងវិញហើយទាញដៃប្រពន្ធមកក្រៅដើម្បីសួរនាំប៉ុ ន្តែប្រពន្ធប្រកែក បណ្តាលឲ្យឈ្លោះគ្នា ហើយក៏ឈានដល់អំពើបាញ់ប្រហារនេះតែម្តងទៅ៕

Facebook Comments
Loading...