កម្ពុជា ស្នើសុំហ្វីលីពីនដាក់កីឡា៦ប្រភេទទៀតនាព្រឹត្តិការណ៍ SEA Game 2019

0
904

ភ្នំពេញ៖ កម្ពុជាបានដាក់លិខិតជាផ្លូវការដើម្បីស្នើរសុំប្រទេសហ្វីលីពីនដែលជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES២០១៩លើកទី៣០ចំនួន៦ប្រភេទកីឡាបន្ទាប់ពីប្រទេសនេះប្រកាសជាផ្លូវការលើក៣០ប្រភេទកីឡានៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រឹក្សា SEA GAMES និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអគ្នេយ៍កន្លងមក។

ប្រទេសកម្ពុជាយើងនឹងបញ្ជូនលិខិតជាផ្លូវការដើម្បីស្នើរសុំប្រទេសហ្វីលីពីនដែលជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០១៩ លើកទី៣០ ចំនួន៦ប្រភេទកីឡាបន្ថែមទៀត រួមមានកីឡាប៉េតង់ កីឡាវ៉ូវីណាម កីឡាវាយកូនបាល់ កីឡាហុកគ្រី កីឡាE-sport និងកីឡាSoft Tennis ។

ប្រសិនបើគេទទួលយកសំណើរបស់កម្ពុជានោះកម្ពុជាមានជំនឿចិត្តថាចំនួនមេដាយស៊ីហ្គេមលើកទី២០នាឆ្នាំ២០១៩នឹងអាចកើនលើងខ្ពស់ជាមិនខាន ។

Facebook Comments
Loading...