សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ទីក្រុងបាងកកដោយសុវត្ថិភាព

0
944

នៅម៉ោងប្រមាណជា ៤:៥០នាទីរសៀល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ទីក្រុងបាងកក ប្រទេសថៃដោយសុវត្ថិភាពហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និងធ្វើជាប្រធាននៃកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ នៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី ១៥ ដល់ ១៦ ខែមិថុនា ឆ្នាំ ២០១៨។

អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិយោធារដនមឿង សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលគារវកិច្ចស្វាមគន៍យ៉ាងកក់ក្ដៅបំផុតពីសំណាក់មន្ត្រីជាន់ខ្ពស់នៃប្រទេសថៃ រួមទាំងឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងមន្ត្រីសំខាន់ៗជាច្រើនរូបទៀតផង។

នៅល្ងាចថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន មានគម្រោងនឹងអញ្ជើញជួបសំណេះសំណាលជាមួយ លោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ឋ អតីនាយករដ្ឋមន្រ្តីប្រទេសថៃ នៅសណ្ឋាគារសាំងហ្រ្គីឡា៕

Facebook Comments
Loading...