ជប៉ុនកាត់បន្ថយអាយុវ័យជំទង់ពី២០ឆ្នាំមកត្រឹម១៨ឆ្នាំវិញ ដើម្បីឲ្យ…..

0
886

តាមBBCបានផ្សាយឲ្យដឹងថារដ្ឋាភិបាលនៃប្រទេសជប៉ុនបានអនុមត័ច្បាប់ថ្មីមួយ ដោយបានកំណត់ បន្ថយអាយុសម្រាប់សម្គាល់មនុស្សពេញវ័យ ចាប់ពី២០ឆ្នាំមកត្រឹម១៨ឆ្នាំវិញ។ច្បាប់ថ្មីនេះនឹងមានឥទ្ធិពលក្នុងក្របខណ្ឌ័ទូទាំងប្រទេសនៅពេលចូលជាធរមានចាប់ពីឆ្នាំ២០២២ខាងមុខនេះតទៅ។នេះគឺ ជាលើកដំបូងហើយ ដែលការកំណត់អាយុសម្រាប់មនុស្សពេញវយ័ត្រូវបានធ្វើឡើងបើគឹតចាប់តាំង ពីឆ្នាំ១៨៧៦មកនោះ។

បើតាមការផ្លាស់ប្តូរថ្មីនេះ គឺបុរស នារីវយ័ជំទង់ទាំងឡាយអាចរៀបការជាមួយគ្នាបានដោយមិនចាំបា ច់មានការយល់ព្រមពីក្រុមគ្រួសារឡើយ។បច្ចុប្បន្ននេះ យុវជនមានវយ័ចាប់ពី១៨ឆ្នាំនិងនារីមានវ័យ ចាប់ពី១៦ឆ្នាំបើចង់រៀបការត្រូវតមានការអនុញ្ញាតពីក្រុមគ្រួសារជាមុនសិន ។បើមិនដូច្នោះទេគេ ត្រូវរង់ចាំដល់អាយុ២០ឆ្នាំទើបអាចរៀបការដោយចិត្តឯងបាន។ប៉ុន្តែតាមច្បាប់ថ្មីនេះយុវជនអាយុ១៨ឆ្នាំនិងនារីអាយុត្រឹម១៦ឆ្នាំអាចរៀបការជាមួយគ្នាបានដោយចិត្តឯងហើយ។

គេអាចទទួលបានផលប្រយោជន៍ជាច្រើនទៀតដូចជា ការទទួលបណ្ណ័សម្រាប់ការខ្ចីលុយដោយមិន បាច់មានការធានាពីអាណាព្យាបាល ហើយបើគេចង់គេអាចធ្វើលិខិតឆ្លងដែនដែលមានសុពលភាព ១០ឆ្នាំឯណោះ។បច្ចុប្បន្ននេះ អ្នកដែលស្ថិតក្រោមវ័យជំទង់អាចកាន់លិខិតឆ្លងដែនបានមានសុពល ភាពត្រឹមតែ៥ឆ្នាំ ហើយត្រូវមានការចុះហត្ថលេខាយល់ព្រមពីអាណាព្យាបាលជាមុនសិន៕

Facebook Comments
Loading...