ថៃចាត់វិធានការបង្រា្កបការភ្នាល់បាល់នៅក្នុងព្រឹត្តិការណ៍World Cup 2018

0
942

តាមកាសែតបាងកកប៉ុស្តិ៍ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប៉ូលីសថៃបានដាក់ចេញផែនការយ៉ាង ម៉ត់ចត់រួចស្រេចហើយ ក្នុងការបង្ក្រាបការភ្នាល់បាល់តាមបណ្តាញអ៊ីនធើណែតនៅក្នុងរដូវប្រកួតបា ល់ទាត់ពិភពលោកឆ្នាំ២០១៨នេះ។

លោកPhanurat Lakboon ស្នងការរងនៃការិយាល័យប៉ូលីសទីក្រុងបាងកក បាននិយាយថាក្នុងតួ នាទីរបស់លោកជានាយកគ្រប់គ្រងការបង្ក្រាប ការភ្នាល់បាល់តាមអនឡាញនេះ លោកនឹងខិតខំបំ ពេញតួនាទីនេះឲ្យបានល្អបំផុត។ជនដែលល្មើសនឹងច្បាប់នេះត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារ យ៉ាងហោចណាស់១ឆ្នាំ និងត្រូវពិនយ័ជាប្រាក់ប្រមាណ១០០០បាត។

ក្រុមប៉ូលីសជាតិក៏បានអំពាវនាវឲ្យ ក្រុមគ្រួសារទាំងឡាយ ត្រូវប្រុងប្រយត្ន័ត្រួតពិនិត្យមើលសកម្មភា ពរបស់កូនឲ្យបានត្រឹមត្រូវនៅក្នុងអំឡុងពេលនៃការប្រកួតបាល់ទាត់វើលខាប់ដែលចាប់ផ្តើមពីថ្ងៃទី ១៤ខែមិថុនាដល់ថ្ងៃទី១៥ខែកក្កដានេះផងដរ៕

Facebook Comments
Loading...