សម្តេចហ៊ុន សែន ធ្វើការព្រមានដក លោក ផែង វណ្ណៈ និង ខាន់ ច័ន្ទសុផល ចេញពីជួរកងទ័ព ដោយសាររឿងពោតស្ងោរ

0
1787

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានព្រមានដល់ លោក ផែង វណ្ណៈ និង លោកខាន់ ច័ន្ទសុផល ជាអ្នកសកម្មក្នុងការផ្សព្វផ្សាយ តាមបណ្តាញសង្គម Facebook ដែលបន្តផ្សព្វផ្សាយញុះញង់រឿងអាស្រូវ ព្រះសង្ឃឆាន់ពោត នៅខេត្តបន្ទាយមានជ័យ ដែលនាំឱ្យអាប់ឱនយ៉ាងខ្លាំងដល់តម្លៃ ព្រះពុទ្ធសាសនា និងតម្លៃនារីខ្មែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះអំពាវនាវ រឿងដែលកើតនៅបន្ទាយមានជ័យ បញ្ហាពោតស្ងោពោតដុតនេះ ខ្ញុំសូមអំពាវនាវ សូមឱ្យបញ្ចប់រឿងនេះបានទេ ដើម្បីការពារតម្លៃព្រះពុទ្ធសាសនា និងការពារដល់តម្លៃស្រ្តីខ្មែរ រឿងមនុស្សតែ២នាក់សោះបង្កើតឡើងរញ្ជួយមេឃ រញ្ជួយផែនដី»

សម្តេចបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «បើអស់លោក នៅតែបន្តរបៀបនេះ គឺអស់លោក មិនខំរំងាប់អធិករទេ ហើយរឿងបុគ្គល២នាក់ ធ្វើឱ្យកក្រើកមេឃរញ្ជួយដី តើវាមានផលចំណេញអ្វីទៅ ខាងព្រះសង្ឃ ក៏ត្រូវបានទទួលវិន័យរួចទៅហើយ ឯខាងស្រ្តីក៏បានទទួលភាពអាម៉ាស់ច្រើនណាស់ទៅហើយ។ តើខ្ញុំអាចសុំបានទេ អស់លោកអ្នកលេងហ្វេសប៊ុកទាំងឡាយ បង្ករឿងដល់ណាទៀត»

ដោយសំដៅលើ លោកផែង វណ្ណៈ និងលោកខាន់ ច័ន្ទសុផល ដែលមានឈ្មោះ នៅក្នុងក្របខណ្ឌយោធា សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា «តើខ្ញុំអាចសុំបានទេ ពីមន្រ្តីយោធាទាំងពីរនេះ បើសុំមិនបានទេ ជម្រើសដែលសេសសល់ មានតែដេញចោលពីជួរកងទ័ព ឱ្យទៅធ្វើអ្នក Facebook តែម្តងទៅ កុំឱ្យវានៅក្នុងកងទ័ព វាចង្រៃទ័ពតទៅទៀត»

Facebook Comments
Loading...