បុរសម្នាក់សម្លាប់កូនខ្លួនឯងអាយុ៤ឆ្នាំដើម្បីឲ្យព្រះស្ងប់ព្រះទ័យ

0
1056

តាមសារព៍ត៌មានរ៉យទរ័បានផ្សាយឲ្យដឹងថា បុរសជនជាតិឥណ្ឌាម្នាក់បានសម្លាប់កូនស្រីខ្លួនឯងអា យុ៤ឆ្នាំ ដើម្បីជាការបូជាដល់ព្រះនិងដើម្បីឲ្យព្រះបានស្ងប់ព្រះទយ័។ក្រោមមកបុរសម្នាក់នេះបាន សារភាពប្រាប់ប៉ូលីសថា គឺបិសាចជាអ្នកបញ្ជាគាត់ឲ្យអារបំពង់កកូនម្នាក់នេះ។

រឿងហេតុដ៏អាក្រក់ជួរជាតិនេះបានកើតឡើងនៅខេត្តJodhpurនៃប្រទេសឥណ្ឌា ដែលបុរសម្នាក់ អាយុ២៦ឆ្នាំឈ្មោះAli Qureshiបានសម្លាប់កូនខ្លួនឯងជាដង្វាយដល់ព្រះក្នុងអំឡុងពេលនៃពិធីបុ ណ្យរ៉ាម៉ាដាន។បុរសនេះបាននិយាយទៀតថា នៅយប់នោះគាត់បាននាំយកកូនស្រីនេះទៅកាន់បន្ទប់ជានក្រោម និងចាប់ផ្តើមសូត្រគម្ពីរកូរ៉ាន់។បន្ទាប់មកទើបចាប់នាងអាករទាំងរស់តែម្តង។

ភរិយាបុរសនេះគឺអ្នកស្រីShabanaពេលភ្ញាក់ពីដំណកបានឃើញកូនរបស់ខ្លួនដេកស្លាប់នៅក្នុងថ្លុកឈាមបាត់ទៅហើយ។បុរសនេះបាននិយាយប្រាប់ប៉ូលីសថា ៖ខ្ញុំស្រឡាញ់កូនស្រីនេះជាងអាយុជីវិតរបស់ខ្ញុំទៅទៀត ដូច្នេះខ្ញុំត្រូវតែបូជាជីវិតដល់ព្រះជាម្ចាស់របស់ខ្ញុំ៕

Facebook Comments
Loading...