ដូណាល់ ត្រាំទំនងជាបើកស្ថានទូតនៅទីក្រុងព្យុងយ៉ាង

0
868

កាលពីថ្ងៃអាទិត្យបណ្តាញសារព័ត៌មានអាមេរិចបានផ្សាយឲ្យដឹងថា លោកប្រធានាធិបតីដូណាល់ ត្រាំកំពុងតែពិចារណាដើម្បីបង្កើតទំនាក់ទណនងការទូតជាមួយកូរ៉េខាងជើង ហើយអាចនឹងបើកស្ថានទូតក្នុងពេលឆាប់ៗនេះនៅទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមប្រភពដែលស្និទ្ធជាមួយអ្នករៀបចំកិច្ចប្រជុំកំពូលរវាងលោកត្រាំនិងលោកគីមនៅប្រទេសសឹង្ហបុរីដែលនឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារស្អែកនេះ។

ប្រភពនេះបាននិយាយថា បើតាមគំនិតរបស់លោកត្រាំគឺរង់ចាំមើលថាតើកូរ៉េខាងជើងនឹងផ្តល់ អ្វីមកឲ្យគាត់វិញ។ច្បាស់ណាស់អ្វីដែលលោកត្រាំចង់បាននោះគឺ កូរ៉េខាងត្បូងត្រូវតែរំសាយចោល អាវុធនុយក្លេអ៊ែរជាមុនសិន។

បញ្ហានេះនឹងជារបៀបវារៈនៅក្នុងកិច្ចប្រជុំកំពូលនេះដែរ។ ប៉ុន្តែគោលបំ =ណងបើកស្ថានទូតអាមេរិចនៅទីក្រុងព្យុងយ៉ាង គឺបានពិភាក្សាគ្នាមួយជំហានហើយនៅក្នុងកិច្ចប្រជុំក្រុមការងារសម្រាប់ជំនួបកំពូលនេះ៕

Facebook Comments
Loading...