ចិនផ្តល់យន្តហោះសម្រាប់គីម ជុងអ៊ុនធ្វើដំណើរទៅសឹង្ហបុរី

0
930

ប្រទេសចិនបានផ្តល់យន្តហោះសម្រាប់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ធ្វើដំណើរមកកាន់ ប្រទេសសឹង្ហបុរីកាលពីម្សិលមិញដើម្បីចូលរួមកិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិចលោកដូណាល់ត្រាំ។យន្តហោះផ្ទាល់ខ្លួនរបស់លោកគីម ជាប្រភេទ Chammae-aircraft ដែលកែសម្រួលចេញពី យន្តហោះដែលផលិតនីសហភាពសូវៀតតាំងពីឆ្នាំ១៩៦០និងត្រូវបញ្ឈបការប្រើប្រាស់នៅឆ្នាំ១៩៩៥។

ដើម្បីសុវត្ថិភាពលោកគីម ជុងអ៊ុនបានសម្រេចចិត្តជិះយន្តហោះរបស់ចិនវិញ។គួរបញ្ជាក់ថាប្រទេ សសឹង្ហបុរីក៏បានត្រៀមយន្តហោះមយគ្រឿងសម្រាប់លោកគីមផងដែរប្រសិនបើគាត់ត្រូវការដែរនោះ។ចំណែកយន្តហោះដទៃទៀតរបស់កូរ៉េខាងជើងមានភារកិច្ចដឹកជញ្ជូនគណប្រតិភូរបស់ខ្លួននិងដឹក សម្ភារៈប្រើប្រាស់ផ្សេងៗ។

យន្តហោះដែលដឹកលោកគីមមកកាន់ប្រទេសសឹង្ហបុរីនេះ គឺជាយន្តហោះពិសេសសម្រាប់ដឹកមេដឹកនាំជាន់ខ្ពស់ចិនដូចជាលោក ស៊ី ជីនពីង និងលោកនាយករដ្ឋមន្ត្រីលី ខឺឈាងផងដែរ៕

Facebook Comments
Loading...