ស្ត្រីស្អាតដើរតួជាស្រីស្នេហ៍របស់James Bond 007ទទួលមរណភាពក្នុងវ័យ៩០ឆ្នាំ

0
1124

តាមប្រភពBBCបានផ្សាយឲ្យដឹងនៅថ្ងៃនេះថា អ្នកស្រីEunice Gaysonដែលធ្លាប់ដើរតួជាលើកដំបូ ងជាស្រីស្នេហ៍របស់ជេមស្បន០០៧ ក្នុងរឿងDr No.ជាមួយលោកSean Connery បានទទួលមរណភាពក្នុងវ័យ៩០ឆ្នាំហើយ។

លោកMichael G Wilsonនិង Barbara Broccoli ដែលជាអ្នកដឹកនាំរឿងតភាគរបស់ជេមស្បនបា នថ្លែងនៅក្នុងសារមួយថា ៖យើងមានការសោកស្តាយខ្លាំងណាស់នៅពេលដឹងដំណឹងនេះ។អ្នកស្រី Eunice Gayson ដែលជាតារាសម្តែងជាស្រីស្នេហ៍ដំបូងរបស់ជេមស្បននៅក្នុងរឿង Dr No.និងរឿងFrom Russia With Love បានឃ្លាតចាកពីយើងទាំងអស់គ្នាហើយ។

អ្នកស្រីGaysonដែលបានប្រើឈ្មោះក្នុងភាពយន្តថាជា Sylvia Trenchបានទទួលមរណភាពកាលពីថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៨កន្លងទៅនេះ៕

Facebook Comments
Loading...