ក្បាលពស់ដែលកាត់ដាច់ចេញពីដងខ្លួនហើយនោះចឹកបុរសម្នាក់ប៊ិះស្លាប់នៅរដ្ឋតិចសាស់

0
1060

វាជារឿងដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ និងស្ទើរតែមិនគួរឲ្យជឿទៀតផង។ តាមព័ត៌មានBBCបានផ្សាយឲ្យដឹងថា អ្នកស្រី Jennifer Sutcliffeបាននិយាយប្រាប់ទូរទស្សន៍នៅក្នុងស្រុកថា KIII-TVថា ប្តីរបស់អ្នកស្រីដែលធ្វើការងារនៅក្នុងហាងមួយបានសម្លាប់ពស់មួយក្បាលប្រវែង១,២៥ម៉ែត្រដើម្បី ធ្វើម្ហូបឲ្យភ្ញៀវ។

ពស់នេះត្រូវបានសម្លាប់ដោយការកាត់ក្បាល។ ប៉ុន្តែនៅពេលដែលប្តីអ្នកស្រីលើកយកដងខ្លួនវាចេញទៅ ស្រាប់តែក្បាលពស់នោះដែលងាប់អស់រយៈពេលជាច្រើនម៉ោងបានហក់មកចឹកប្តីអ្នកស្រីតែម្តង។ ក្រោយពីចឹកភ្លាមដងខ្លួនរបស់គាត់ក៏ចាប់ផ្តើមហើមមួយរំពេច។ គាត់ត្រូវបានបញ្ជូនទៅកានមន្ទីរពេទ្យ និងទទួលបានការព្យាបាលដោយថ្នាំប្រឆាំងពិសពស់anti-venom Crofab ដែល មួយសប្តាហ៍ក្រោយមកក៏បានធូរស្រាលឡើងវិញ។

លោកវេជ្ជបណ្ឌិតLeslie Boyer ជាវេជ្ជបណ្ឌិតជំនាញព្យាបាលពស់ចឹកបាននិយាយថា ពួកគេត្រូវតែបញ្ឈប់ការសម្លាប់សត្វពស់។ ក្បាលពស់បើទោះ បីយើងកាត់វាចេញពីដងខ្លួនហើយក៏ដោយក៏ពិសវានៅតែមានដែរ៕

Facebook Comments
Loading...