ផ្ទុះហ្គាស បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួស៧នាក់

0
511

ខេត្តព្រះសីហនុ ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា មានករណីផ្ទុះហ្គាសនេះ បានកើតឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨នេះ ​វេលាម៉ោង​១៣៖៤០នាទី​ ស្ថិតក្នុងនៅសាលាបច្ចេកទេសដុនបូសស្កូ​ក្រុមទី១៨ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ការផ្ទុះធុងហ្គាស​ បានកើតឡើងក្នុងរោងជាងក្រឡឹង ដែលកំពុងបង្រៀនដល់សិស្ស បានបណ្តាលឱ្យស្លាប់ម្នាក់ ឈ្មោះ សេង សារ៉ាត់ ភេទប្រុស អាយុ៣៥ឆ្នាំ ជាប្រធានផ្នែកជាងក្រឡឹង និងរងរបួសចំនួន៧នាក់ (ធ្ងន់១នាក់)។

Facebook Comments
Loading...