ឃាត់ខ្លួនក្មេងទំនើង០១នាក់ករណីលួចកាច់ កញ្ចក់រថយន្ត

0
984

នៅថ្ងៃទី០៥.០៦.២០១៨ វេលាម៉ោង០០និង៤៥នាទីប៉ុស្តិ៍នគរ បាលរដ្ឋបាលផ្សារថ្មីទី៣ បានធ្វេីការឃាត់ខ្លួនក្មេងទំនើងចំនួន ០១នាក់ ក្នុងចំណោមបក្ខពូក ០២នាក់ ឈ្មោះ គាម សំអូន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ ពីបទ៖ លួចកាច់កញ្ចក់រថយន្ត, កាលពីថ្ងៃទី០៥.០៦.២០១៨ វេលាម៉ោង ០០និង៣០នាទី នៅចំនុចមុខហាងលក់មាស គង់ ហុង ដែលមានទីតាំងផ្ទះលេខ៦២ ផ្លូវលេខ៥៣ ភូមិ១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ កញ្ចក់រថយន្តម៉ាក ឡិចសុីស 570 ខាងឆ្វេង ចំនួន ០១ (ជារបស់ជនរងគ្រោះ) និងម៉ូតូ ០១គ្រឿង ម៉ាកសង់ C125 ពណ៌ខ្មៅ លេខតួ និងម៉ាសុីន8257980 ពាក់ស្លាកលេខ ប៉ៃលិន 1A-6227 (ជារបស់ក្មេងទំនើងជិះធ្វេីសកម្មភាព)។

ជនរងគ្រោះឈ្មោះ ធឿន ដារ៉ូ (តំណាង) ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ សន្តិសុខ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៥៣ ភូមិ៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

បច្ចុប្បន្ន ក្មេងទំនើងកំពុងធ្វេីការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដេីម្បីចាត់ការតាមនិតិវិធីនៃច្បាប់ ។

Facebook Comments
Loading...