លោកពុយទីន ៖ រុស្សីមិនអាចលះបង់ឯករាជ្យនិងអធិបតេយ្យជាតិរបស់ខ្លួនបានទេ

0
498

ក្នុងកិច្ចសំភាសន៍ជាមួយទូរទស្សន៍ចិន លោកប្រធានាធិបតីរុស្សីវ៉្លាឌីមៀរ ពុយទីនបានថ្លែងថា ការដា ក់ទណ្ឌកម្មរបស់ពួកគេ មិនអាចចាប់បង្ខំរុស្សីឲ្យលះបង់ចោលជំហរការពារឯករាជ្យរបស់រុស្សីនៅក្នុង ពិភពលោកនេះបានទេ។

រុស្សីមិនដែលទទួលយកការដោះដូរពាណិជ្ជកម្មណាមួយជាថ្នូរទៅនឹងការចំណាយចោលអធិបតេយ្យជាតិរបស់ខ្លួននោះទេ។ ការដែលអាមេរិចនិងសម្ពន្ធ័មិត្តដាក់ទណ្ឌកម្មមកលើ រុស្សី នោះពួកគេមានគោលដៅតែមួយគត់​ គឺកៀបសង្កត់ខាងសេដ្ឋកិច្ច។ ប៉ុន្តែសូមបញ្ជាក់ឲ្យច្បាស់ថា គ្មានការដាក់ទណ្ឌកម្មណាមួយ ឬក៏ទំហំនៃទណ្ឌកម្មណាមួយ គ្រប់គ្រាន់ដើម្បីធ្វើឲ្យរុស្សីប្ដូរ នូវជំហរ នយោបាយរបស់ខ្លួនបានទេ។

លោកពុយទីនបញ្ជាក់ទៀតថា ពួកលោកខាងលិចខំដើរតាមអាមេរិច ក្នុងការវាយបំផ្លាញសេដ្ឋកិច្ចរុស្សី ប៉ុន្តែជាយថាហេតុ ពួកគេបានទទួលលទ្ធផលបញ្រ្ចាសទៅវិញហើ យក្លាយជាជនរងគ្រោះដោយសារអាមេរិច៕

Facebook Comments
Loading...