ស្ត្រីមេម៉ាយកូនច្រើនជនចាស់ជរាគ្មានទីពឹងនិងជនពិការបានទទួលអំណោយមនុស្សធម៍ពីអនុស្សាខាកាកបានទក្រហមស្រុកកំពង់លែង

0
908

កំពង់ឆ្នាំង៖ ស្ត្រីមេម៉ាយមានកូនច្រើនជនចាស់ជរាគ្មានទីពឹងនិងជនពិការ១០គ្រួសាមកពីឃុំទាំង៦ក្នុងស្រុកបានទទួលអំណោយមនុស្សធម៍ជាគ្រឿងឧបភោគនិងបរិភោគផ្ទាល់ដៃពីអនុសាខាកាកបាទក្រហមស្រុកកំពង់លែង  ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពអនុប្រធានគណះកម្មធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង លោក ​កែវពៅ​ និងមានការចូលរួមពីសមាជិកសមាជិកការអនុសាខាកាកបាទក្រហមស្រុកកំពង់លែង  ។  ពិធីនេះធ្វើឡើងនៅថ្ងៃទី០៤មិថុនា២០១៨ម្សិលមិញក្នុងបរិវេណសាលាស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។  អនុប្រធានគណះកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងលោក កែវពៅ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួសុខទុកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុនរានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាខណះដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងតែនិងរលឹកបងប្អុនប្រជាពលរដ្ឋមិនថារសនៅទីណានោះឡើយដោយមិនប្រកាន់និន្នាការនយោបាយណានោះឡើយលោកតែងតែនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ចបើទួសក្នុងកាលះទេសះណាក៍ដោយលោកមិនដែលបានទុកទុកអោយបងប្អូនណាម្នាកចោលនោះឡើយ  ។

អនុប្រអានគណះកម្មាធិកាសាខារកាកបាទក្រហមខេត្តកំពង់ឆ្នាំលោក កែវពៅ សុំអោយអាជ្ញាធមូលដ្ឋានខេត្តស្រុកត្រូវយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាបលរដ្ឋដែលជាជនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើនជនពីការ កុមាកំព្រានិងអ្នកដែលរសនៅជាមួយមេរោគអេដស៍ដើល្បីចូលរួមកាត់បន្ថយអត្រាជនដែលងាយរងគ្រោះ ហើយត្រូវយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជននិងជួយអោយអ្នកទាំងអស់នោះមានជីវភាពរសនៅបានសមរម្យសាកសមនិងគុណសម្បត្តិរបស់ពួគគេដែលបានលះបង់អាយុជីវិត្ត ។ អនុប្រធានគះកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងបានលើកឡើងទៀតថាចំពោះស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យពោះនិងពិគ្រោះជាមួយក្រុមគ្រួពេទ្យអោយបានទៀងទាត់និងធ្វើការទបស្កាត់អោយបាននៅការរីករាលដាលនាំមេរោគអេដស៍និងកុំមានការរើសអើងដល់អ្នកដែលផ្ទុកមេរោគអេដស៍ហើយចាត់ទុកពួគគាត់គឺជាអ្នករងគ្រោះ  ។

អនុប្រធានគណះកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងបាធ្វើការអំពាវនាវដល់បងប្អូនប្រជាបលរដ្ឋទាំងអស់សូមចូលរួមគោរពច្បាប់ចរាចណ៍អោយបានគ្រប់ៗគ្នាក្នុងនោះត្រូវធ្វើការអប់រុំកូនចៅអោយជៀសឆ្ងាយពីគ្រឿងញៀននិងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើមខណះដែលមានការរសនៅស្អាត ហូបស្អាត់អនាមយ័ល្អនិងគេងក្នុងមុខជានិច្ចជៀសវៀងពីជម្ងឺផ្សេងៗកើតឡើងពិសេសសូមបងប្អូនទាំងអស់ដែលគ្រប់អាយុអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗនៅថ្ងៃទី២៩កក្កដា២០១៨ខាងមុខនេះ  ។

នៅបញ្ចបពិធីមានការប្រកល់អំណោយមនុស្សធម៍ដោយផ្ទាលដៃជូនដល់ជនចាស់ជរា ស្ត្រីមេម៉ាយកូនច្រើន​ គ្រួសារ​ជនពិការនិងអ្នកដែលផ្ទុកមេរោគអេដស៍ទាំង១០គ្រួសារដោយមួយគ្រួសារទទួលបាន អង្ក៣០គីឡូក្រាម​ ម៉ី១កេះ​ ត្រីខ១យួ  ឃិតមួយកញ្ចប់រួមនិងថវិការ៤ម៉ឺនរៀលលោក កែវពៅ  ឧបត្ថក្នុងមួយគ្រួសារ៣ម៉ឺនរៀលនិងសប្បុរសជនឈ្មោះលឹដានីនឧបត្ថមមួយគ្រួសារ១ម៉ឺនរៀលផងដែរ ៕  ជាវុត្ថា កំពង់ឆ្នាំង

Facebook Comments
Loading...