ដែនអាកាសសឹង្ហបុរីនឹងត្រូវកំណត់លក្ខខណ្ឌ័ហោះហើរក្នុងពេលជំនួបកំពូលត្រាំ-គីម

0
1026

តាមរបាយការណ៍របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ បានឲ្យដឹងថា ដែនអាកាសរបស់ប្រ ទេសសឹង្ហបុរីនឹងត្រូវកំណត់លក្ខខណ្ឌ័សម្រាប់ការហោះហើររបស់យន្តហោះទាំងឡាយនៅក្នុងអំឡុង ពេលនៃជំនួបកំពូលរវាងលោកដូណាល់ត្រាំនិងលោកគីម ជុងអ៊ីល។

តាមរបាយការណ៍នោះបានឲ្យ ដឹងថា ដែនអាកាសនៃប្រទេសសឹង្ហបុរីនឹងត្រូវកំណត់លក្ខខណ្ឌ័នៃការហោះហើរចាប់ពីថ្ងៃទី១១មិថុនាដល់ថ្ងៃ១៣ខែមិថុនាក្នុងអំឡុងដែលប្រទេសនេះត្រូវទទួលរៀបចំកិច្ចប្រជុំកំពូលរវាងប្រធានាធិបតី អាមេរិច ដូណាល់ត្រាំនិងលោកប្រធានាធិបតីកូរ៉េខាងជើងគីម ជុងអ៊ុននៅថ្ងៃទី១២ខែមិថុនានេះ។
យន្តហោះទាំងអស់ដែលមកដល់ព្រលានChangiនឹងត្រូវស្នើឲ្យបន្ថយល្បឿន និងមានលក្ខខណ្ឌ័មួយ ចំនួនទៀតនៅពេលយន្តហោះកំពុងរត់លើផ្លូវ។ការធ្វើបែបនេះគឺដោយសារហេតុផលសន្តិសុខជាតិ។

សឹង្ហបុរីបានបង្កើនកិច្ចការពារសន្តិសុខយ៉ាងតឹងរ៉ឹងបំផុតចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤ខែមិថុនាដូចជា តំបន់ក្រសួងការបរទេស ស្ថានទូតអាមេរិចបណ្តាសណ្ឋាគារដែលភ្ញៀវស្នាក់នៅពិសេស គឺសណ្ឋាគារ Capella Hotel ស្ថិតនៅកោះ SentosaIsland ជាទីកន្លែងសម្រាប់កិច្ចប្រជុំកំពូលនោះតែម្តង៕

Facebook Comments
Loading...