ប្រធានាធិបតីវ្ល៉ាឌីមៀរ ពុយទីន នៅមានសុខភាពរឹងមាំខ្លាំងណាស់

0
1033

សារព័ត៌មានRTរបស់រុស្សីកាលពីម្សិលមិញទើបតែបានចុះផ្សាយឬូបថតលោកពុយទីនដែលដោះអាវបង្ហាញឲ្យឃើញរូបរាងសង្ហារខ្លាំងណាស់ ដោយមានសាច់ដុំរឹងមាំ ស្វាហាប់ និងមានសុខភាពល្អមែនទែន។

ប្រធានាធិបតីដ៏ក្លៀវក្លារូបនេះ បាននិយាយថា លោកគ្មានជម្ងឺអ្វីទាំងអស់។ដោយបង្ហាញរូប ថតដោះអាវឲ្យនៅដងខ្លួនទទេផងនោះ លោកពុយទីននិយាយថា រូបលោកគ្មានអ្វីដែលត្រូវលាក់បាំង នោះទេ។ វិមានក្រឹមឡាំងបាន ផ្សព្វផ្សាយរូបថតលោកពុយទីនជាច្រើនសន្លឹក ដូចជារូបថតលោកប្រធានាធិបតីកំពុងនៅក្នុងទឹកត្រជាក់សឹងស្មើនឹង ទឹកកក រូបអង្គុយស្ទូចត្រីនៅបឹងជាប់ជើងភ្នំក្នុងតំបន់ ស៊ីបេរី និងរូបលោកកំពុងជិះសេះដូចជាយុវជនដ៏មាំទាំម្នាក់។ វានៅមានរូបថតជាច្រើនសន្លឹកទៀ តដែលបង្ហាញអំពីលោកពុយទីនបរបាញ់សត្វនៅស៊ីបេរី។

ពិតជាកម្រមានមេដឹកនាំពិភពលោកណាម្នាក់ ដែលចូលចិត្តបង្ហាញរូបថតបែបនេះជាសាធារណៈដូច លោកពុយ​ទីន​ណាស់។ គោលបំណងរបស់វិមានក្រឹមឡាំងទំនងជាចង់បង្ហាញឲ្យឃើញថា សុខភាព លោកប្រធានាធិបតីនៅរឹងមាំល្អ ហើយគាត់អាចទ្រោលសភាពការណ៍ប្រទេសមហាអំណាចមួយនេះ បានយ៉ាងល្អទៀតផង៕

Facebook Comments
Loading...